រឿងកំប្លែងថ្មី

ឆុតទី០១
កម្មវិធី ស៊ីៗ សាៗ

០១…(ពិធីករ)…ពេលនេះ…ស៊ីៗសាៗ…ជាកម្មវិធីអប់រំដើម្បីទាំងអស់គ្នា…កម្មវិធីរបស់យើងបានខំសំរិតសំរាំង…នៅចំនេះដឹងប្លែកៗជាសារធារណះ…បាទ…កុំអោយខាត់ពេលយូរអី…ពេលនេះខ្ញុំសូមជូនវិធីពិសេសដែលបងប្រុស ពូ អ៊ំ តាៗ ទាំងឡាយ…គួរតែយកទៅអនុវត្តន៍នឹងពេញចិត្តគ្រប់គ្នាៗ…ជាវិធីដែលធ្វើអោយប្រពន្ធស្រលាញ់គុណទ្វេរដង…បាទJ…នេះជាវិធីមួយដែលលោកអ្នកអាចធាក់ប្រពន្ធមួយជើងហើយប្រពន្ធកាន់តែស្រលាញ់អ្នកលើសដើម…ពិតជាអស្ចារ្យ…ពិតជាគួរអោយចង់សាកJគឺ
ទីមួយ…ផឹកស្រាអោយស្រវឹង…រួចត្រឡប់ចូលផ្ទះវិញអោយយឺតយប់ជ្រៅ…J
ទីពីរ…ចូលគេងទាំងសម្លៀកបំពាក់ដោយមិនចាំបាច់ងូតទឹកទេ…J
ទីបី…ពេលនោះ…ប្រពន្ធច្បាស់ជារអ៊ូរទាំ…ដូច្នោះយើងត្រូវព្យាយាមស្រាតខោ…J
ទីបួន…យើងធ្វើពុតជាស្រាតខោមិនចេញ…ដើម្បីអោយប្រពន្ធចូលមកជួយ…J
ទីប្រាំ…ពេលប្រពន្ធចូលមកក្បែរ…ចូលផ្ចិតផ្ចង់ជើងធាក់ប្រពន្ធអោយពេញទំហឹងដួលផ្ងារពោះទៅក្រោយ…J
ទីប្រាំមួយ…ពេលនោះត្រូវធ្វើពុតជានិយាយរអ៊ូថា…(ថយចេញអោយឆ្ងាយស្រីចង្រៃ…អញស្រលាញ់តែប្រពន្ធអញម្នាក់ទេ…ចេញទៅ…)J
ទីប្រាំពីរ…រួចហើយចាប់ផ្តើមសំងំដេកធ្វើហាក់ជាស្រមុកខុរៗ……J
……ហាស……ហាស……ហាស…ពិតជាងាយស្រួលណាស់បាទ……ព្រឹកឡើយលោកអ្នកនឹងឃើញប្រពន្ធសំណប់ចិត្តរបស់លោកអ្នកធ្វើម្ហូបឆ្ងាញ់ៗ…ញញឹមផ្អែមល្ហែម…ស្រលាញ់អ្នកលើសពីមុននឹងទៅទៀត…J

ឆុតទី០២


០២…(ពិធីករ)…បាទ…ពិតជារីករាយណាស់…កម្មវិធីស៊ីៗសាៗ…បាននាំមកនៅចំនេះដឹងប្លែកៗកន្លងរួចមកហើយ…ពេលនេះ…កម្មវិធីស៊ីៗសាៗយើងខ្ញុំ…សូមនាំមកជូនចំនេះដឹងរបកគំហើញថ្មី…សំរាប់យើងជាបុរសៗទាំងអស់គ្នា…នេះជាកំហើញថ្មី…ដែលអ្នកសាវជ្រាវអំពីស្នេហា…គឺមានឈ្មោះថា…ពេលវេលាក្នុងការទាក់ទងស្រី J…ឥឡូវប្រហែលជាលោកអ្នកញ៉ជើងញ៉ដៃ…រង្គឺទាំងខ្លួនចង់ដឹងណាស់…ជាពិសេស…ប្អូនៗប្រុសៗយុវវ័យនឹងតែម្តង…OK….ចាប់ផ្តើម…J
……រដូវកាលហាមទាក់ទងស្រី……(បាទ…កុំភ្លេចយកប៊ិចក្រដាសកត់ចំណាំ…បាទ)…គឺខែទី១១…ដល់ចុងខែទី៤…ហេតុផលគឺថា…ងាកបុណ្យអ៊ុំទូកត្រូវនាំសង្សាដើរលេង…អស់លុយច្រើនJ…ងាកដល់បុណ្យណូអែល…ត្រូវទិញកាដូអស់លុយទៀតJ…សំរាប់ចូលឆ្នាំសកលទៀតJ…អូ……ដល់ថ្ងៃបុណ្យសង្សារទៀតJ…បាទ……ថ្ងៃចូលឆ្នាំចិន…ហ្អា…!…ថ្ងៃសិទ្ធនារី…ទៀតហើយJ…អូ…ដល់ចូលឆ្នាំខ្មែរយើងទៀត…សុទ្ធតែត្រូវចំណាយលុយ…ផ្គាប់ចិត្តនាងៗមិនតិចទេ…កើតមកជាមនុស្សប្រុសសំរាប់តែខាតJ…។
អូ…ភ្លេចបាទ…ចំពោះអ្នកមានសង្សារ…ទ្រាំធ្វើជាឈ្លោះគ្នាលេងៗសិនទៅ…ចាំដល់ខែប្រាំសូមត្រូវគ្នាវិញJ
……អីយ៉ា…ចំពោះស្រីៗក៏មានការស្រាវជ្រាវ…ប្រហែលគ្នាដែរ…គឺពីចន្លោះខែទី១១……ដល់ចុងខែទី៤ដែរ…គឺអាចឆ្លៀតរកសង្សាថ្មី…ដែលជាអ្នកមាន…សំបូរលុយចាយJ…លួងលោមអោយទិញកាដូពិសេសៗ…ដូចជាទូរសព្ទដៃ…ឡាន…និងរបស់មានតម្លៃផ្សេងៗ…ដែលសង្សាចាស់របស់យើងមិនអាចអោយបានJ…រួចពេលដល់ខែប្រាំចាំធ្វើជាសាវ៉ាត្រលប់ទៅ…រកសង្សាចាស់វិញ…ដោយកុហកបញ្ឈឺថា…មានតែសង្សាចាស់ទេដែលចេះយល់ចិត្តJ
…ហាស……ហាសៗៗ…ងាយស្រួលខ្លាំងណាស់…ជោគជ័យឃើញនៅច្រមុះយើងគ្រប់ៗគ្នា…
J

ឆុតទី០៣


០៣…(ពិធីករ)…ពេលនេះ…លោកអ្នកទាំងអស់គ្នាប្រហែលជា…រីករាយខ្លាំងណាស់…ដែលទទួលកំសាន្តជាមួយកម្មវិធីស៊ីៗសាៗ…របស់យើងខ្ញុំ…កម្មវិធីយើងខ្ញុំបានទទួលនៅលិខិតសំណូមពរមកពីប្អូននារីៗមួយក្រុមធំប្រហែលជា៥ម៉ឺននាក់ដែលបានមូលគំនិតគ្នាបង្កើតច្បាប់ថ្មីដល់ប្រុសៗយើងទាំងអស់គ្នា…នេះជាច្បាប់ប្រុសថ្មីJ…កុំខាត់ពេលយូរអី…សូមអញ្ចើញស្តាប់ទាំងអស់គ្នា
ទី០១…ពេលប្រពន្ធជេរ ហាមតមាត់J
ទី០២…ពេលប្រពន្ធ ទៅដើរលេងជាមួយមិត្តភក្តិត្រូវនៅចាំផ្ទះនិងមើលកូនJ
ទី០៣…ពេលប្រពន្ធ…ទៅលេងល្បែង…ត្រូវដាំស្លហើយយកបាយអោយប្រពន្ធ…ហូបផង…J
ទី០៤…ពេលបើកប្រាក់ខែត្រូវប្រគល់អោយប្រពន្ធទាំងអស់…ហាមដកJ
ទី០៥…ពេលប្រពន្ធ ផឹកស៊ីហាមផឹកញ៉ែមនំាអោយខូចការមិត្តភក្កិរបស់ប្រពន្ធJ
ទី០៦…ពេលជួបមិត្តភក្តិរឺអ្នកជិតខាងត្រូវចេះលើកសរសើរប្រពន្ធ…ហាមបង្អាប់គ្រប់ស្ថានការណ៍J
ទី០៧…ពេលរៀបចូលគេង…ត្រូវជួយលើកជើងប្រពន្ធកុំអោយមូសខាំ…គួរតែធ្វើអ្វីកុំចាំបាច់ប្រពន្ធកេះរាល់យប់…J
    …អូយ……វេទនា…ណាស់…វេទនាណាស់…បងប្អូនប្រុសៗអើយ…ក្នុងចំនោមនារី៥ម៉ឺននាក់នេះ…បុរសណាបានធ្វើជាប្រពន្ធ…ច្បាស់ជាសំណាង…ដូចចុះនរកអញ្ចឹង J

ឆុតទី០៤


០៤(ពីធីករ)…កម្មវិធីស៊ីៗសាៗ…សូមបង្វែរអារម្មណ៍លោកអ្នកស្តាប់មកកាន់កម្មវិធីសំភាសន៍ជាមួយបុគ្គលល្បីៗប្រចាំសហវត្សរ៍ថ្មីនេះ…ស៊ីៗសាៗបានកាត់មេឃជ្រែកអាកាស…ទម្លុះព្រះធរណី…ឆ្លងគ្រប់សម័យកាល…ដើម្បីស្វែងរកបុគ្គលល្បីពិតៗ…សំរាប់ចែកជូនបងប្អូនស្តាប់និងស្គាល់ទូទាំងចក្រវាឡJ…ពេលនេះយើងបានមកដល់ប្រទេសចិន…ហើយបានអញ្ចើញ…ជួបសំភាសន៍ជាមួយបុគ្គលម្នាក់ដែលល្បីល្បាញគ្មានពីរ…ទាំងកិត្តិយល…វោហារ…ប្រាជ្ញា…ស្នេហា…ភាពស្រស់សង្ហា…ដែលបងប្អូនធ្លាប់ឃើញ…តាមរយះខ្សែភាពយន្ត…ការបង្ហាញម៉ូត…ស្ទីលតុបតែងសំលៀកបំពាក់និងម៉ូតសក់គ្រប់សម័យ…គ្រប់ហាង…គ្រប់ទស្សនាវត្តី…គឺលោកគ្រូថាំចេងJ…ដើម្បីកុំអោយខាត់ពេលយូរសូមបងប្អូនគ្រប់ជាតិសាសន៍…សណ្តាប់ការសំភាសន៍ផ្ទាល់ជាភាសារខ្មែរ…រវាងខ្ញុំនិងលោកគ្រូថាំងចេង…បាទោះJ
ជំរាបសួរលោកគ្រូ…!
(គ្រូថាំចេង)…ចម្រើនពរ…ៗអាមីអញភូត…ដល់បងប្អូនញាតិញោមប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នាJ
(ពិធីករ)…កុណា…លោកគ្រូ…តាមពត៌មានរបស់បណ្តាញស៊ីៗសាៗ…បានអោយដឹងថាលោកគ្រូទើបនឹងត្រលប់មកពីរចម្លងធម៌ពីភាគខាងត្បូង…អញ្ចឹងកុណាសូមជំរាបលោកគ្រូបកស្រាយពីដំណើរចម្លងធម៌ពិសេសគឺឧបសគ្គទាំងឡាយដែលលោកគ្រូបានជួបប្រទះ?
(គ្រូថាំចេង)…ហ្អេម…ៗ…អាំផូ!…អាំផូJ…ហ៊ឹម…ក្នុងការទៅចម្លងធម៌របស់អាត្មាពិតជាជួបឧបសក្គរាប់ម៉ឺនចំពូក…ព្រោះធ្វើត្រូវធ្វើដំណើរទាំងយប់ទាំងថ្ងៃ…ជើងគោកជើងទឹក…កាត់ក្រុងកាត់ព្រៃ…សូម្បីតែម៉ូតូឌុបក៏នាំគ្នាឡើងថ្លៃទៀតJ…តថ្លៃអោយចុះពិបាកណាស់J…តែស្រួលម្យ៉ាងដែរ…ថ្ងៃខ្លះត្រូវជិះឡានឈ្នួលJ…ថ្ងៃណាស់ដើរកាត់ព្រៃជួបខ្មោចលងJ…និយាយពីខ្មោចលង…នឹកដល់សិស្សទាំងបីរបស់អាត្មា…អោយតែជួបខ្មោចរត់មិនដែលឈ្នះអាត្មាទេ…J
 (ពិធីករ)…អស្ចារ្យណាស់លោកគ្រូ…

ឆុតទី០៥


(ពិធីករ)… ចុះបញ្ហាផ្សេងៗទៀត?
(គ្រូថាំចេង)…ហ៊ឹម…អាត្មាសឹងមិនសូវបានច្រើនទេ…រវល់តែមើលទូរទស្សន៍ស្ទើររាល់យប់ J…រឿងភាគកូរ៉េល្អមើលណាស់J…អស់ពីរឿងកម្មវិធីប្លែក២៤ម៉ោងJ…មើលស្ទើរធ្លាក់នេត្រាទៅហើយJ…ហើយត្រូវភ្ញាក់ពីព្រលឹមដើម្បីប្រញាប់ទៅចាប់តុមុនគេ…មិនអញ្ចឹងទេអាត្មាច្បាស់ជាគុយទាវក៏មិនបាន…កាហ្វេក៏អត់ហើយ…ណាញោមJ…និយាយពីទូរស័ព្ទវិញ…អាត្មាប្រើចុះលុយខ្លាំងណាស់J…មិនសូវជាCallប៉ុន្មានទេ…តែអាត្មាច្រើនចុះលុយប្រើអ៊ីនធឺណេតJ…លេងFaceBook…បង្កើនប្រជាប្រិយ៍ភាព…ជាពិសេសChatជាមួយព្រះនាងគង់សាអ៊ីមពីគ្រោះពីរឿងផ្សេងៗនឹងណាJ…អូ…Fountទុនរបស់អាត្មា…កុំតែបានទូរស័ព្ទហ្នឹងឯង…អាត្មាមិនសូវបានបិណ្ឌបាត្រទេ…នឹកចង់PizzaចុះCallភ្លាមសេវាកម្មរហ័សទាន់ចិត្តតែម្តងJ
(ពិធីករ)…អូ…អញ្ចឹងលោកគ្រូចំណាយសោហ៊ុយអស់ច្រើនណាស់…
(គ្រូថាំងចេង)…និយាយមិនអូតទេ…រឿងលុយកាសអាត្មាមិនសូវបានកាន់ទេ…គឺអាត្មាមានលេខាផ្ទាល់អាត្មាJ…ការចំណាយទាំងអស់Accountរបស់អាត្មាជាអ្នកទូទាត់ដោយប្រើកាត ATMរឺVisaកាត…វាងាយស្រួលហើយរហ័សJ…តែពេលខ្លះព្រះយូឡាយខឹង…អត់បង្វែរប្រាក់ខែចោលAccount…គឺវីវរខ្លាំងណាស់J ព្រោះបារម្ភកូនសិស្សអាត្មាប៉ាចេស៊ីច្រើនពេក…ចូលហាងប៊ូហ្វេរតែបីដងហាងទាំងនោះសម្រេចចិត្តបិទទ្វាក្ស័យទុនហើយ…J
(ពិធីករ)…បាទប្រាកដណាស់លោកគ្រូ…

ឆុតទី០៦


(ពិធីករ)…ចុះលោកគ្រូយល់យ៉ាងណាដែរចំពោះប្រជាជនខ្មែរបច្ចប្បន្ននេះ?
(គ្រូថាំចេង)…អាត្មាគិតថា…ប្រជាជនខ្មែរសព្វថ្ងៃនេះ…សំបូរអ្នកចេះដឹងច្រើនណាស់…រុះរាយរាក់ទាក់…និយាយពីស្រីៗវិញស្អាតដល់កហើយញ៉ោមJ…!
(ពិធីករ)…OK…សូមអរគុណលោកគ្រូថាំងចេង…បាទ…ចំពោះការសំភាសន៍វគ្គនេះ…ដូច្នេះកម្មវិធីស៊ីៗសាៗសូមសំរាកមួយភ្លេតសិន…បាទ…បន្តិចទៀតជួបគ្នាសារជាថ្មីនៅវគ្គបន្ទាប់…ដោយរីករាយជាមួយបទចម្រៀងដែលកំពុងល្បីពេញនិយមមួយបទសិន…គឺបទ (សុំអូនផ្តាច់ស្នេហ៍ឌុបម៉ែទៅញ៉ែឪក្មេក)J

ឆុតទី០៧


(ពិធីករ)…ជួបគ្នាជាថ្មីក្នុងកម្មវិធីស៊ីៗសាៗ…ក្នុងវគ្គបទសំភាសន៍ជាមួយលោកគ្រូថាំងចេង…កុណាលោកគ្រូ…សូមលោកគ្រូផ្ដល់ការបកស្រាយបន្ថែមទៀត…ពេលនេះសូមនិមន្តលោកគ្រូបកស្រាយជូនបងប្អូនទូទាំងចក្រវាឡ…នៅអត្តន័យក្នុងគម្ពីធម៌បានទេលោកគ្រូ…?
(គ្រូថាំចេង)…ហាស…ៗ…អាត្មាបរិយាយដូចជាឆ្គួតបន្តិចទៅណាញាតិញ៉ោមJ…តាមពិតទៅអាត្មាតាំងពីបានគម្ពីធម៌នោះពីព្រះយូឡាយមក…អាត្មាព្យាយាមណាស់…តែព្យាយាមយ៉ាងណាក៏អាននៅតែមិនដាច់ដដែលJ…មិនដឹងមានន័យថាម៉េចទេញ៉ោម…ឃើញតែស្នាមខ្វៀកៗពេញគ្រប់ទំព័រ…អត់មានរូបភាពពន្យល់សោះJ…មិនដូចទស្សនាវត្តីដែលអាត្មាចូលចិត្តមើលនោះទេ…វាងាយយល់ណាស់J…​ ហ៊ឹម តាមផ្លូវអាត្មាបណ្តោយអោយសិស្សអាត្មាស៊ុនអ៊ូខុងហែកបត់ជាកាប៉ាលហោះ…កប់បង្ហោះលេងតាមផ្លូវអស់គ្មានសល់អីទេJ

ឆុតទី០៩


(ពិធីករ)…អី…យ៉ាលោកគ្រូ…អញ្ចឹងមានន័យថាការចម្លងធម៌ដោយរាប់ម៉ឺនគ្រោះថ្នាក់របស់លោកគ្រូគ្មានបានប្រយោជន៍អីទេ…មែនទេលោកគ្រូJ?
(គ្រូថាំចេង)…អូ…
NONO វាមិនមែនអត់ប្រយោជន៍ទេ…ធម៌ពិតគឺមិនមែនអាននៅលើសៀវភៅទាំងនឹងឯណា…ជិវិតទេដែលជាការស្តែងពីធម៌ពិតណាញ៉ោម
J…គឺអាត្មាបានទទួលធម៌ពិតពីខ្សែជិវិតច្រើនណាស់…ហើយពេលធ្វើដំណើរអាត្មាបានតែងកំណាព្យខ្លះគ្រាន់ទុកជូនបងប្អូនញាតិញ៉ោមកំសាន្តស្វែងយល់ទាំងអស់គ្នាJ
(ពិធីករ)…ចំណង់ជើងកំណាព្យថាម៉េចទៅលោកគ្រូ…អាចលោកគ្រូបកស្រាយបានទេ?
(គ្រូថាំចេង)…ហឺយ…មិនដឹងជាចំណង់ជើងសមនឹងកំណាព្យនឹងទេ…អាស្រ័យតែញាតិញ៉ោមយល់ទៅចុះJ…គឺចំណង់ជើងថា(ខ្យលបក់ដីហុយស្អុយអាចម៍ឆ្កែJ)…ចាំសណ្តាប់ទាំងគ្នាណា…
(អង្គុយក្រោមដើមឈើមើលស្លឹកឈើជ្រុះ…តាមផ្លូវឆ្កែព្រុះសែនថ្លង់កន្លងJ…ក្បែរនោះគ្មានឃើញដុំថ្មអីផង…ឃើញតែដំបងគ្រាន់ទាញវាយឆ្កែJ…ម្ជាស់គេមកទាន់ជាន់ជេរផ្តាសសារ…ចំណែកអាត្មាជំទាលហូហែរJ…លឺដល់កូនស្រីមកសួរនាំដែរ…អាត្មាលង់ស្នេហាសម្រស់នួនល្អងJ…ខន្តីទៅញ៉ោមៗប្រុសស្រីផ្ទួន…អាត្មាធ្វើនោះព្រោះការពារខ្លួនJ…ម៉ែពៅកាចណាស់គាត់ទារអោយសង…កូនកាន់ជើងបងថាបងអ្នកត្រូវJ…ម៉ែបង្គាប់អោយពៅចូលក្នុងផ្ទះ…ថាកុំអោយចេះលូកមាត់លាត់ជ្រៅ…ស្តីអោយប៉ុណ្នឹងធ្វើមុខក្រញ៉ូវJCallមកនបងណាពៅពេលគេបោះបង់អូនJ…មើលត្រឹមទឹកមុខក៏ដឹងដល់ចិត្ត…កំពុងកើតគិតអាណិតរៀមរ៉ា…តែមុនចូលក្នុងបងចង់ប្រាប់អូនថា…អាក្រក់យ៉ាងណាអូននៅតែជាសង្សារបងJ)
(ពិធីករ)…អស្ចារ្យៗៗ……កំណាព្យជួនពិរោះខ្លាំងណាស់…ពិតជាមានន័យមែនលោកគ្រូ…


ឆុតទី១០


(ពិធីករ)…តែជាចុងក្រោយនេះ…តើលោកគ្រូមានអ្វីផ្តាំផ្ញើរឺទេបាទ?
(គ្រូថាំចេង)YES…អាត្មាគ្រាន់តែចង់អោយញាតិញ៉ោមទាំងអស់គ្នារៀនធ្វើអ្វីៗត្រូវចេះក្លាហាន…ស្វាហាប់មានឧកាសគួរតែសាប់ដូចម៉ាស៊ីនដែរណាJ…ដូចពាក្យចាស់ថា…(ធ្វើស្រែទាន់ក្តីដី…ចង់ស្រីទាន់ក្តៅចិត្ត…ស្រលាញ់គ្នាមិនបានស៊ីចុកបុកទំពារ…ឈឺចាប់គ្រាំគ្រា…គួរខ្មាស់អាត្មាទៅណាញ៉ោមៗJ)
(ពិធីករ)…កុណារលោកគ្រូ…សូមអរគុណខ្លាំងណាស់…ដែលបាននិមន្តចូលមកកម្មវិធីស៊ីៗសាៗនេះបាទ…ចុងក្រោយបញ្ចប់សូមស្តាប់កំសាន្តនៅបទចម្រៀងកំពូលពេញនិយម បំផុតក្នុងខែនេះបាទ…គឺជាបទកម្សត់ស្រក់ទឹកភ្នែកបែកឧរ៉ាមានចំណង់ជើងថា…(ចាប់ម៉ែអូនដាក់ទ្រុងសិនចាំយើងស្រលាញ់គ្នាបាន)…J
(គ្រូថំាងចេង)…ញតិញ៉ោមតាមរយះបទនេះអាត្មាថាំងចេងសូមផ្ញើរជូនចំពោះញ៉ោមស្រីម្នាក់ដែលអាត្មាស្អប់បំផុត…អាមីអញភូត


J……



No comments:

Post a Comment