ដើមវស្សាអ្នកស្រុកស្រែ
បទកាកគតិ និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១ ស្រណោះរដូវ ប្រាំងបាត់សល់នូវ រដូវស្រស់ថ្មី
បុប្ផាវស្សា ចំការឆ្នាំល្អី ខ្មែរប្រុសខ្មែរស្រី
ស្ទុះស្ទារគ្មាគ្មី។
០២ រាត្រីបាត់ទៅ ដាស់កូនដាស់ចៅ អោយភ្ញាក់ប្របីយ៍
ដងទឹកដាំបាយ កុំចាយពេលខ្លី ទាន់ភ្លៀងធ្លាក់ថ្មី
ក្តីការរូសរន្ត។
០៣ យើងជាអ្នកស្រែ គ្មានពូជថៅកែ ចង់ស៊ីបន់ស្រន់
ដូចចិនអ្នកក្រុង សែនកុងសែនមាន់ បញ្ចន់ទាន់ហន់
ស្វែងរកដុល្លា។
០៤ គោជុះនោមអាចរ៍ មិនស្អុយប្រកាច់ យើងកើបវាវ៉ា
អានេះប្រយោជន៍ កុំសើចបានផ្កា ផ្តល់ផ្លែផល្លា
ដុល្លាដូចគ្នា។
០៥ សំលេងដេញគោ ឡាយឡំស្រែថ្ងូរ រទេះរទារ
ដុំភ្លៅគួតគ្នា មិនជានិងវា មិនចាញ់ឡានព្រារ
វាកាត់ព្រៃភ្នំ។
០៦ ព្រលឹមត្រជាក់ ដល់ហើយត្រូវទាក់ កុំនូវជុំនុំ
ប្រឹងទៅប្រឹងទៅ បានស្រូវទើបកុំ សុខសាន្តសុខុម
សប្បាយពូជផៅ។
០៧ យុវជនក្មេង ទំនេររត់លេង ច្រៀងឃ្វាលតាមភ្លឺ
សប្បាយសប្បាយ បានបាយទើបពៅ ឆីឆ្អែតមិនឈឺ
កើតទុក្ខអត់ឃ្លាន។
០៨ ចំការរដូវ ក្នុងវស្សាស្រូវ មានភ្លឺមានច្បារ
បន់ស្រន់មេឃា អោយជាទេវតា ជ្រាបជារាជសារ
ជូនរាស្រ្តខ្មែរសាន្ត។
០៩ តទៀតទៅមុខ ស្រូវពេញជង្រុក ធូរធារមានបាន
គ្រប់រាស្ត្របានសុខ មិនអុករំខាន ថ្នាក់ដឹកនាំក្សាន្ត
សប្បាយរុងរឿង៕
ទីក្រុងតាខ្មៅ ០៣: ១៥ផm ០៩…មករា…២០១០
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
No comments:
Post a Comment