រឿង…សុំនុំរឿងក្តីស៊ុន អូខុង រំជួយឋានទាំងបី


ឆុតទី០១
រឿង…សុំនុំរឿងក្តីស៊ុន អូខុង រំជួយឋានទាំងបី

(ព្រះឥន្ទ្រ)សូមថ្វាយបង្គំព្រះយូឡាយដ៏មានបុណ្យ
(ព្រះយូឡាយ)ចូលចម្រើនចូលចម្រើន
(ព្រះឥន្ទ្រ)ទូលបង្គំ…តំណាំងអោយទេវាតាឋានទាំងបីសុំប្តឹងស៊ុនអ៊ូខុង…ស្វាចង្រៃវាធ្វើបាបទូលបង្គំគ្រប់គ្នាទាំងអស់…យើងខ្ញុំមិនសុខចិត្តទេ…ព្រះយូឡាយត្រូវតែជួយរកយុត្តិធម៌ផង…អាស្វានេះថ្លើមធំណាស់…វាហ៊ានយកម្គុដរាជរបស់ទូបង្គំទៅបញ្ចាំនៅភ្នំពេញ…យកប្រាក់ទៅលេងល្បែងនៅបាវិត J …មិនត្រឹមតែ​វាបានលួចយក កាត​ ATM របស់ទូលបង្គំប៉ុណ្នោះទេ…វាថែមទាំងហ៊ាន…ផ្ញើរសារមកគំរាមសម្លាប់ទូលបង្គំផ្តាច់ពូជ…បើទូលបង្គំមិនបង្វែរលុយចូល Account របស់វាតាមកាលកំណត់ទេនោះ J…ហ៊ឹម…ពូជទូលបង្គំជាប់ឆ្នោតធ្វើព្រះឥន្ទ្របីអាណតិ្តហើយមិនដែលជួបរឿងបែបនេះទេ…ព្រះអង្គ…J
(ព្រះម៉ែ)ពិតជាអយុត្តិធម៌ណាស់…អាស្វាត្រកូលស៊ុននេះ…វាមិនត្រឹមតែលួចបេះផ្លែសុដាទិព្វអស់នោះទេ…វាបានកាប់ទាំងដើមជីកទាំងឫសុដាធ្វើជាឧសដុតទុកដុតអាំងភ្លើងខែរងារJ…ហើយកាន់តែឈឺចាប់ជានេះទៅទៀត…សូម្បីតែចំការចែកពីរបីហាតាគ្រាន់យកផ្លែចេកមកថ្វាយព្រះយូឡាយរាល់ថ្ងៃសីល…ក៏ត្រូវវាបំផ្លាញ់ផ្លៃអស់កាប់ទាំងដើមស្លរម្ជួរអស់គ្មានសល់មួយទេ…ព្រះយូឡាយ…អើយ J

ឆុតទី០២

(សេនាភ្នែកបី)…ខ្ញុំម្ជាស់ជាអឺឡាងសេនាភ្នែកបី…កើតទុក្ខមិនសុខចិត្ត…ស៊ុនអ៊ូខុងពេលប្រយុទ្ធជាមួយកុណា…វាបានបែងភាគប្រែកាយបន្លំភ្នែកទូលបង្គំ…ចាប់យកឆ្កែរាហ៊ូសំណប់ចិត្តទួលបង្គំទៅខ្វៃស៊ីអស់…សល់តែច្រវាក់យកមកឌឺទូលបង្គំទៀត J…ទូលបង្គំខឹងពេកក៏ជេរវាប៉ុន្មានមាត់ក៏ត្រូវវាបាញ់នឹងចំពាមបែកភ្នែកទីបីររបស់ទូលបង្គំបាត់ទៅហើយ J…ចូលរកយុត្តិធម៌ផងព្រះយូឡាយ…
(ទេវបុត្រណាចារ)…សូម្បីទូលបង្គំណាចារធ្លាប់រាប់អានស៊ុនអូខុងជាមិត្តម្នាក់…ក៏ត្រូវវាលួចយក iPhone 4S Jដែរទូលបង្គំទុកគ្រាន់ប្រើ GPS កំណត់គោលដៅពេលទូលបង្គំហោះយាមល្បាតពួកបិសាចក្រៅភពម្តងកាលJ…និងទុកគ្រាន់បើក Radioស្តាប់ការទេសនាផ្សាយផ្ទាល់របស់ព្រះយូឡាយ J…ហើយពេលដែលទូលបង្គំតាមទាន់ដឹងអ៊ូខុងលួច…វាថាវាខ្ចីយកទៅលេង​ Game ​​Angry Bird ដែលទូលបង្គំអួតអោយវាឃើញកាលពីទើបទិញបានថ្មីៗ J…ហើយវាបានអោយទូលបង្គំវិញ,តែ iPhone 4Sរបស់ទួលបង្គំបើកមិនចេញសោះខូចខ្ទិច…ព្រោះអាស្វានេះវាលួចយកទៅបើលមើលរឿងអាសអាភាសតាមអ៊ីនធឺណេត…ឆ្លងមេរោគគាំងស្តូង J

ឆុតទី០៣


(ទេវតាឡៅស៊ាន)…ទូលបង្គំឡៅស៊ាន…ជាទេវតាទទួលខុសត្រូវខាងឧសថ…ពិតជាមានរឿងអាម៉ាសមុខដោយសារស៊ុនអ៊ូខុង…វាបានលួចឧសថទិព្វស៊ីអស់ J…ហើយវាបានយកថ្នំាសម្រើបបង្កើនអារម្មណ៍…ដាក់លាយឧសថថែរក្សាសម្រស់សំរាប់ទេពធីតាឋានសួរគ៌…ឥឡូវទេពធីតាទាំងអស់ត្រូវជាតិឧសថមានអារម្មណ៍ស្រើបស្រាល…ស្រែកថ្ងូរគួរអោយព្រឺព្រួចផ្អើលឋានសួរគ៌ទៅហើយ…ព្រះយូឡាយដ៏មានបុណ្យអើយ J
(យមរាជ)…ទូលបង្គំយមរាជកើតទុក្ខមិនសុខចិត្តទេ…អាស្វានេះវាចង្រៃណាស់ធ្វើអោយឋានទាំងបីក្រឡាប់ចាក់ហើយ…វាបានបន្លំយកថ្នាំងុយដេកដាក់ក្នុងសា្រអោយទូលបង្គំផឹក J…ហើយលួចយកសៀវភៅស្លាប់រស់…កែប្រែវាសនាស្លាប់រស់របស់មនុស្សលោកខុសពីច្បាប់លោកី៍យ…ធ្វើអោយគ្មានមនុស្សលោកណាស្លាប់ទេ…អាយុសុទ្ធតែជាងពីររយឆ្នាំនៅមានកំលាំងចូលបាររាំលេង…ច្រៀងការ៉ាអូខេ…មិនព្រួយពីការស្លាប់សោះ J…មិនតែប៉ុណ្នោះស៊ុនអ៊ូខុងបានយកពួកទូលបង្គំដាក់គុគ…ហើយដោះលែងពួកប្រេតអោយទៅចាប់ជាតិទាំងមិនទាន់កាត់ក្តីរឺកម្មពារផង…ធ្វើអោយច្រកចាប់ជាតិស្ទះចរាចរណ៍ J…ឋានកណ្តាល…ស្ត្រីទាំងអស់មានផ្ទៃពោះតែបួនខែសោះក៏កើតកូនមកម្តងៗចាប់ពីប្រាំទៅ១២នាក់ខុសពីច្បាប់ធម្មជាតិ…ហើយពេលខ្លះសូម្បីបុរសក៏មានផ្ទៃពោះដែរ…ព្រះយូឡាយJ


ឆុតទី០៤


(ទេវតាចៅមហា)…វេទនាណាស់ៗ…ព្រះយូឡាយអាស្វាមួយក្បាលនេះ…វាបានចាប់ទួលបង្គំចង់…យកបង្ស្អិតបិតមាត់ទួលបង្គំ J…ហើយវាបានកែប្រែស្នេហារបស់មនុស្សលោក…សូម្បីអូប៉ិអេងតាយ…ដែលមានកម្មពារមិនអាចយកគ្នាជាប្តីប្រពន្ធ…ពេលនេះពួកគេនៅជាមួយគ្នាមានកូន៣០នាក់ទៅហើយJ…យាយចាស់ស្បែកយារត្រូវរៀបការជាមួយពួកកំលោះអស់គ្មាន់សល់J…ធ្វើអោយក្រមុំៗស្ទ្រេស…ចង់បានប្តីធ្វើបាតុកម្មគ្រប់នគរជេរប្រមាទទូលបង្គំចៅមហាយ៉ាងអាម៉ាសណាស់J…សូម្បីឆ្កែក៏បែកបាកស្នេហាទៅរៀបការជាមួយសត្វឆ្មាទៅវិញJ…មិនតែប៉ុណ្ណោះ…វាបានធ្វើអោយ Superstarsបុរសហូលីវូដមួយចំនួនធំលង់ស្នេហ៍ព្រះនាងគង់សាអ៊ីម…ហើយធ្វើដំណើរដល់ប្រទេសចិន…រាំស្រាតមុខព្រះវិហារព្រះនាងគង់សាអ៊ីម…គួរអោយស្រៀវស្រើបបំផុតJ…សូម្បីបុរសសង្ហាJemsbonce ក៏មករាំលត់ចង្គុងសុំស្នេហ៍ព្រះនាងដែរ…ពេលនេះព្រះនាងខ្មាសគេណាស់J
(ព្រះយូឡាយ)…បានហើយៗ…សាមា…សាមពុទ្ធោ…ស្តាប់ទៅពិតជាគួរអោយឈឺសិរសារអាត្មាណាស់J…ហឹម!……ស៊ុនអូខុង…ស្វាចម្រៃនេះគឺត្រូវតែទទួលទោសតាមច្បាប់ខានមិនបានទេ…

ឆុតទី០៥


(ស៊ុនអ៊ូខុង)…ជុំក្បាលគ្នានិយាយដើមយើង…ហែកកេរ្តិ៍យើងទាំងព្រឹក…មិនចេះខ្មាសអាស្វាស៊ុនយើងទេអីJ…អាងខ្លួនឯងធ្វើធំ…ជិះជាន់អ្នកតូចតាចសំអាងគ្នាច្រើនចង់រួមដៃគ្នាធ្វើបាបយើងម្នាក់ឯង…សង្ឈឹមលើព្រះយូឡាយ…ឆាន់តែម្ហូបបួសមួយពេលនឹងចង់គំរាមយើងផង…យើងមិនខ្លាចពួកឯងជាដាច់ខាត់ J
(ព្រះឥន្ទ្រ)…ទតចុះព្រះយូឡាយ…អាស្វានេះពិតជាថ្លើមធំឈ្លើយ​ ៩J …សូម្បីព្រះអង្គក៏វាហ៊ានប្រមាទដែរ…បើព្រះអង្គមិនចាត់ការទេ…បន្តិចទៀតសម្បីតែ…ជីដូនជីតារបស់ព្រះយូឡាយក៏ត្រូវវាជេរលេងកំសាន្តដែរ…ទុកវានំាតែចង្អៀតឋានទាំងបីទេព្រះយូឡាយJ
(ព្រះម៉ែ)…ត្រូវហើយខ្ញុំម្ជាស់កំទ្ររ…កំចាត់វាចោលទៅទើបឋានទាំងបីបានសុខ…
(ស៊ុនអូខុង)…ក្នុងឋានទាំងបី…គ្មានអ្នកដែលយើងត្រូវខ្លាចនោះទេ…យើងក្លាចតែពួកជនកុហកបោកប្រាស់ដូចពួកឯងនេះប៉ុណ្នោះ…សូម្បីតែពិភពព្រះដ៏ស្ងប់ស្ងាត់គ្មានតណ្ហាក៍ពួកឯងនាំគ្នាទាំងពូជមកឃោសនាអូសទាញ់ដែររឺអីJ?ពិតជាចោលម្សៀត…ព្រួតក្បាលគ្នាចង់គំនុំទាំងមិនសមហេតុផលមែន…
ចង្រៃណាស់ពូកឯងទាំងបីឋាននេះ…ហ៊ឹម……
J

ឆុតទី០៦
 

(ព្រះយូឡាយ)ស្វាស៊ុនអ៊ូខុង…ឯងជាស្វារួសរាយគួរអោយស្រលាញ់…តែមាត់ដាច់គ្មានវិន័យ…បើមិនព្រមកែរចរិតទេ…ឯងនឹងត្រូវទទួលទណ្ឌកម្មហើយ…
(ស៊ុនអ៊ូខុង)ខ្ញុំដឹងហើយថាមិនអាចយកឈ្នះព្រះអង្គទេ…ព្រះយូឡាយតែ…មុននឹងទទួលទណ្ឌខ្ញុំសូម…និយាយអោយត្រង់ពីររឿងក្តីនេះសិន……ព្រះឥន្ទ្រជាទេវាតាពូកែបោកប្រាក់គេប្រើណាស់…កាលពីខ្ញុំស្គាល់ទ្រង់ដំបូង…គឺគួរអោយរាប់អាន…តើនៅមានចាំទេព្រះឥន្ទ្រ…កាល ​World Cup នៅអាព្រិចខាងត្បូងប៉ុន្មានឆ្នាំមុនJ…ដោយសារភ្នាល់បាល ចាញ់គេ…បានពឹងទូលបង្គំប្រែកាយចូលបន្លំលេងជាមួយមនុស្សលោក…ចៃដនអី,អាស្វាខ្ញុំនេះតាំងពីកើតមកមិនដែលចេះលេងបាលទាត់សោះ…ច្រលំទាន់ចូលហ្គូនខ្លួនឯង…ចប់ម៉ោងល្មមJព្រះឥន្ទ្រចាញ់គេ…អស់ទាំងលុយអស់ទាំងទូរស័ព្ទ…ហើយខឹងថែមទាំងជេរខ្ញុំថាជាស្វាល្ងង់…តែដោយសាររាប់អានទ្រង់ចេះតែទ្រំទៅJ…ហើយកាលចូលឆ្នាំចិន…ព្រះឥន្ទ្រប្រែកាយជាមនុស្សទៅលេងល្បែងនៅម៉ាកាវ…ប្រើល្បិចស្ពិនភ្នែកគេ…គេចាប់កាម៉ារ៉ាបាន…សន្តិសុខវៃស្ទើរស្លាប់J…ខ្ញុំបើកភ្នែកទិព្វឃើញ…ក៏ស្ទុះហោះទៅបំបែកសន្តិសុខទាំងនោះរំដោះព្រះឥន្ទ្រ…មើលតែ ព្រះភក្ររបស់ព្រះឥន្ទ្រទៅ…នេះជាស្នាមដែលមនុស្សលោកវៃហើយ…ចិត្តល្អប៉ុណ្នឹងហើយមិនគួរអមិត្តសោះ…J ……


ឆុតទី០៧

(ព្រះម៉ែ)…យីអាស្វានេះពូកែ…កុហសណាស់


(ស៊ុនអ៊ូខុង)…ណែ…ព្រះម៉ែគន្ធាត់…ស៊ីឆ្ងាញ់ដេកស្រួល…មួយថ្ងៃៗ…គិតតែតែងខ្លួន…យកផ្លែសុដាទិព្វធ្វើជានុយ…ញ៉ែពួកទេវបុត្រកំលោះៗមិនទាន់គ្រប់អាយុJ…ឃើញយើងមុខមិនស្អាត…រាងមិនសង្ហារ…អោយយើងស៊ីសុទ្ធតែម្ហូបកំប៉ុង…ដឹងទេថាវាសំបូរជាតិគីមីខូចសុខភាពរបស់ស្វាស៊ុនខ្ញុំទេJ…មានចំការចេកមិនព្រមប្រាប់ទេ…ទាល់តែអញ្ចឹងបានសមមុខ…ហាស…ហាស……និយាយពីអាភ្នែកបីវិញគ្នាមិនចង់ធ្វើទេ…អោយគ្នាសុំទោស…ឆ្កែរបស់ឯងគួរអោយស្រលាញ់…ធាត់គួរអោយឆ្ងាញ់J…យប់នោះយើងចាំបានច្បាស់ណាស់…នាចារវាកំពុងតែហោះលេងអផ្សុកពេលរាត្រី…ខឹងនិងឆ្កែរាហ៊ូព្រូសពេក…ក៏ពួយមួយលំពែង…ខ្ញុំឃាត់មិនទាន់…ធ្វើអោយរាហ៊ូឆ្កែសំណប់ចិត្តរបស់អាភ្នែកបីឯងស្លាប់យ៉ាងវេទនាណាស់…ហឹកៗៗJ……ហើយបន្ទាប់មកទេវតាចៅមហាដើរកាត់តាមនោះ…ឃើញដូច្នេះក៏បបួលយកខ្មោចឆ្កែនោះទៅខ្វៃ…ហើយនិងឆាក្តៅ…គួរអោយឆ្ងាញ់មែនទែន…J


ឆុតទី០៨
 

(ស៊ុនអ៊ូខុង)ចៅមហាពិតជាមានថ្វីដៃឆ្នៃសាច់ឆ្កែរាហ៊ូរបស់អាភ្នែកបីមិនអន់ប៉ុន្មានទេ…ហាសៗJ
(ទេវាតាចៅមហា)អរគុណហើយដែលបានសរសើរ……
(ស៊ុនអ៊ូខុង)
កុំអាល…មោទនភាពពេក…ឯងនៅចាំទេថា…យប់នោះបន្ទាប់ពីឯងលួចស្រាប៉ូវរបស់ទេវតាឡៅសាន…យកមកផឹកក្លែមសាច់ឆ្កែ
J…ហើយឯងបានបបួលយើងចូលការ៉ាអូខេJ…យើងនិងណាចារសង្ឃឹមថាបានស្រីស្អាត…មួយម្នាក់ហើយយប់នោះ……តែគួរអោយអាម៉ាស់ណាស់…សង្ហាដូចណាចារទៅហើយ…គ្មាននារីណានិយាយរកសោះ…កុំថាតែខ្ញុំJ……តែពេលនោះគឺទេវតាចៅមហាកញ្ចាស់នេះ…លួចប្រើល្បិចយកអំបោះទិព្វស្នេហ៏ទាក់យកនាងៗអស់អាលីងJ…ទើបខ្ញុំខឹងពេក…ណាមួយស្រវឹងផង…ក៏ឆក់យក…អំបោះទិព្វនោះ…ទៅជួយអ្នកដែលខូចចិត្តព្រោះស្នេហាJ……គួរអោយអាណិតខ្លាំងណាស់…ព្រះអង្គទ្រង់ជ្រាបទេ…ថាអូប៉ិអេងតាយ…ទុំទាវ…ប៊ុនធឿននាវិធាវី…ពួកគេស្រលាញ់គ្នាណាស់ហេតុអីមិនអោយគេបានគ្នាជាប្តីប្រពន្ធរហូតទៅJ?…ឥឡូវប្លែកណាស់…មិនដឹងជាទេវតាចៅមហានេះធ្វើការយ៉ាងណាទេ…អោយមនុស្សប្រុសទៅរៀបការនិងមនុស្សJ…មនុស្សស្រីរៀបការនឹងមនុស្សស្រី…ហើយមានអ្នកខ្លះត្រូវរៀបការជាមួយនឹងសត្វទៅវិញ…គិតៗទៅចៅមហានេះខុសខ្លាំងណាស់ព្រះយូឡាយ…ហ៊ឹម…J





ឆុតទី០៩


(ស៊ុនអ៊ូខុង)…យី…អាយមរាជសម្លាញ់…ឯងក៏មកដែរអី…ឯងចង់ប្តឹងយើងដែរមែនទេ?……
(យមរាជ)……ត្រូវហើយ…យើងមិនសុខចិត្តទេ…
(ស៊ុនអូខុង)…ហាស…អាចង្រៃ…យើងទុកមុខអោយហើយនៅ…ចិត្តសឺង…ហានមកប្តឹងយើងទៀតJ…អាភ្នែកបីស្តាប់អោយច្បាស់…កាលខ្វៃឆ្កែរាហ៊ូរបស់ឯងនោះ…អាយមរាជដាច់ដាបនេះ…បានសុំសាច់ឆ្កែនោះស៊ីដែរ…ខ្ញុំអាណិត…ក៏អោយសាច់ឆ្កែខ្វៃមួយភ្លៅទៅJ…ហើយយកទៅស៊ីផឹកស្រាស្រវឹងធ្វើការផ្តេសផ្តាស…យកប៊ិចគូសលេងលើសៀវភៅស្លាប់រស់…ធ្វើអោយមនុស្សដែលធ្វើល្អស្លាប់មុនអាយុJ…ធ្វើអោយគូស្នេហ៍កំពុងតែរួមមេត្រីត្រូវស្លាប់លើបង្គង…គួរអោយអាណិតណាស់J……មិនគួរណាវាធ្វេសប្រហែសអញ្ចឹងសោះJ…ហើយប៉ុន្មានថ្ងៃមុននេះ…ខ្ញុំទើបតែទាន់…ឃើញរឿងផ្ទាល់ភ្នែក…គឺតាឡៅសានគួរអោយគោរពនេះ…មិនគួរជាព្រាននារីសោះJ…គាត់ល្មោភតណ្ហាខ្លាំងណាស់…លួចមើលទេពធីតាក្មេងៗកំពុងងូតទឹក…ហើយបានសម្រេចដោយខ្លួនឯងទៀតJ…ខ្ញុំមិនអស់ចិត្តបានតាមដានឃើញថា…គាត់បានចុះទៅឋានកណ្តាលយកប្រពន្ធក្មេងមិនតិចជា៥០០នាក់ទេJ…គាត់ចាស់ហើយអាចទ្រាំទ្ររបានពិតជាអស្ចារ្យណាស់J…ព្រោះគាត់លួចផ្សុំថ្នាំពិសេស…ប្រើជាមួយប្រពន្ធក្មេងៗរបស់គាត់ទាំងនោះ…ពិតជាឈឺក្បាលខ្លាំងណាស់ព្រះយូឡាយ J…តើអ្នកណាជាអ្នកខុស……តែមានរឿងហេតុជ្រុលដៃជ្រុលជើង…ព្រោះអាស្វាស៊ុនខ្ញុំនេះ……ចូលចិត្តឈឺឆ្អាល់រឿងគេ…ទើបគេចោមរោមស្អប់…ក្លែងចោទខ្ញុំយ៉ាងនេះ…ពិតជាអយុត្តិធម៌ណាស់…J


No comments:

Post a Comment