កំណាព្យ០៣


យុវខ្មែរជនទ្រុននឹងស៊ូរ

…គួរតែកើនរំលឹករឺ បន្ទោសបង្អាប់យុវជន? រឺយើងសុខចិត្តមើលឃើញភាពទ្រុនរបស់គេដោយអត់ធន់…?

បទភូជង្គលីលា 

និពន្ធដោយ៖  ហ៊ាង      កុល្លិយុគ្គ

០១     បក់ខ្យល់ខ្យល់បក់ជាព្យុះ​​​​​            ឧសឆេះភ្លើងសុះ              សុះសាចគង្គា។

០២    បោកបុកបុកបោករុញគ្នា          ច្រានរត់រុញពារ               ពារជាកំលាំង។

០៣   ជំទង់ទង់ជំខំផ្សាំង                      ជាតិមានរនាំង                នាំងត្រូវការជន។

០៤    វ័យក្មេងក្មេងវ័យចេះធន់            តស៊ូកុំទន់                        ទន់រកខុសត្រូវ។

០៥    ជាតិខ្មែរខ្មែរជាតិមិនសូវ             ចុះខ្លាចសត្រូវ                  ត្រូវសត្រូវខ្មៅ។

០៦     ស៊ូរទ្រាំទ្រាំស៊ូរបាត់ខ្លៅ                ចាស់ផ្តាច់ដំបៅ                បៅជក់វិជ្ជា។

០៧    ខំឡើងឡើងខំរងារ                     ទោះអ្នកកំព្រារ                ព្រារមិនបាច់ព្រឺ។

០៨    វ័យធំធំវ័យបាត់សៅ                  សោកងាកមកក្រៅ          ក្រៅនឹងជិវិត។

០៩     ខ្មែរត្រូវត្រូវខ្មែរជាតិពិត              កុំនូវតែគិត                    គិតហើយធ្វើសាយ។

១០     លំបាកបាកលំនៅឆ្ងាយ             មិនសូវសប្បាយ          ​​បាយឆ្ញាញ់ចាញ់ក្រុង។

១១     ស្រែពិតពិតស្រែមិនចុង             ដាច់ជាតសារុង             រុងរឿងភូមិយើង។

១២    អ្នកស្នងស្នងអ្នកស្រែឡើង         ស្រូវថ្លៃទ្រូងប៉ើង              ប៉ើងពត់អ្នកក្រុង។

១៣   ហ្វឹកហាត់ហាត់ហ្វឹកកីឡុង        ឡាអួតពួកចុង               ចុងអស់បូពារ៌។

១៤    ជុំវិញវិញជុំជាតិនា                    នាស្ញើចគ្រប់គ្នា               គ្នាកោតជាតិខ្មែរ។

១៥    ប្រដាល់ដាល់ប្រណាំងខ្មែរ          ​ទូកភូមិពូកែ          ​​​​​​​​ ​​កែបញ្ចេកទេស។

១៦     មួយលេខលេខមួយប្រទេស        ឈ្នះដល់បរទេស           ​ទេសនាពេញលោក។

១៧    ខ្មែរយើងយើងខ្មែរប្រភព            ប្រពៃណីជប់                  ​​​​ជប់ជាប់ពីតា។

១៨    ខំប្រឹងប្រឹងខំស្រោចផ្កា               គង់មានថ្ងៃណា               ណាផ្កាផោផង់។

១៩     ក្លិនផ្កាផ្កាក្លិនត្រសង់                  ជាតិជិតយល់ច្បង            ច្បងគ្រប់វិស័យ។

២០    ឈ្នះគ្រប់គ្រប់ឈ្នះអាល័យ         គំរូរដ្ឋក្រៃ                         ក្រៃអស់លោកា៕

 ​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​ទីក្រុងតាខ្មៅ ០៩​´ មករា​ ២០១០

និពន្ធ៖       ហ៊ាង កុល្លិយុគ្គ

No comments:

Post a Comment