ជាតិនេះខ្ញុំមានជាតិមុខខ្ញុំគ្មាន
បទកាកគតិ និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១ រាត្រីភ្លៀងធ្លាក់ មានតែខ្លួនម្នាក់ សញ្ជឹងឯការ
រុះស្វិតអស់ហើយ គ្មានឡើយថ្ងៃណា មិនគិតទេវតា
ស្រោចទឹកអម្រឹត។
០២ ព្យាយាមតស៊ូ មិនចាញ់រអ៊ូ ដឹងក្រមរាល់ក្រិត
ដឹកដាមវាសនា ប្រហាររឺស្ថិត នរកឆ្ងាយជិត
មិនព្រឺសោះឡើយ។
មិនព្រឺសោះឡើយ។
០៣ អ្វីក្នុងលោកនេះ គ្រាន់តែតំរេះ ភូតគ្មានចម្លើយ
មានរូបក្លែងក្លាយ មានកាយឥតត្រើយ រូបបាត់ទៅហើយ
ចិត្តនៅវេទនា។
០៤ តើខ្ញុំត្រូវធ្វើ អ្វីទៅទើបលើ លោករួចវេរា
គ្មានឈឺគ្មានស្កាត់ គ្មានបាត់គ្មានព្រារ គ្មានស៊ូគ្មានពារ
តណ្ហាលោកកី៍យ។
០៥ ថ្ងៃរះហើយលិច តែចិត្តមិនលិច ពីព្រោះតែអ្វី
បាននេះចង់នោះ លលោះចង់ឆី តណ្ហាប្រុសស្រី
សត្វលោកវេរា។
០៦ ខ្ញុំហាក់ល្ងង់ណាស់ កើតមកក្មេងចាស់ ស្លាប់រស់វេទនា
មិនអាចដឹងគ្រប់ ពិភពនានា រស់ក្នុងនិន្ទ្រារ៍
កម្មពារឃើញច្បាស់។
០៧ អំនាចវេលា ធំមហិមារ មិនអាចគុណណាស់
ប្រាស់ទៅមួយភ្លេត មួយទ្រេតក្រលាស់ មិនអាចត្រង់ខ្លះ
វេលាបាត់ទៅ។
០៨ កម្មកើតអំពើរ ម្តេចខ្ញុំនូវភ្លើ គិតរឿងគ្មានដៅ
គោលកម្មពេលនេះ រួមជិះពូថៅ សំពង់ល្ងង់ខ្លៅ
ឃើញច្បាស់នឹងភ្នែក។
០៩ កម្មស្រេចនឹងធ្វើ បុណ្យបាបគ្មានល្ងើ ល្ងង់មកសុំចែក
បំបែកអោយកើត រុងអើតហាក់ប្លែក ភ្លឺច្បាស់សស្លែក
ព្រោះតែខ្លួនអ្នក។
១០ គុណធម៌ត្រង់ណា ធម៌ពេញលោកា មួយណាមិនជាក់
គុណដែលលង់បាត់ ស្ងប់ស្ងាត់បាត់ធ្លាក់ រួមរឹតជំពាក់
អំពើរគ្មានគុណ។
១១ សច្ចះត្រង់ណា អក្សរត្រឹមចារ មាត់ថាលោកលន់
សត្វកើតមកឃ្លាន រាប់លានពេកពន់ តណ្ហាពេញធ្ងន់
អំនត់ស៊ូក្បត់។
១២ មេត្តាដល់ណា ចង់ប្រាក់មានការ សុខអោយស៊ូអត់
ឃាតផ្លូវជិវិត ត្រូវគិតមាត់ចត់ ធ្វើរឺត្រូវទាត់
ចោលចេញចាកធម៌។
១៣ ករុណាអ្វី មានភេទប្រុសស្រី ជាតិសាសន៍ផ្សេងធម៌
សង្គមចែកដាច់ គូកាចមានក្រ មានអាក្រក់ល្អ
មោទន្សភាពអើយ។
១៤ ជាតិមួយជាតិពីរ វិលវក់ជាប់វី សង្រ្គាមគ្មានត្រើយ
ឈ្លានពានទឹកដី ឆក់ស្រីប្រុសហើយ សងសឹកចាប់សើយ
បកប្រវត្តិសាស្រ្ត។
១៥ ក្នុងលោកនេះណា ខ្ញុំលឺគេថា ទេវតាយុទ្ធសាស្រ្ត
ស្រែកឃ្លានឈាមគ្នា ច្បាំងពារមេឃគ្រាស់ គ្មានគុណតាមម្ជាស់
ទេវៈខ្លួនអង្គ។
១៦ តើខ្ញុំត្រូវជឿ អស់នេះជំនឿ ដែលមិនផូផង់
គ្មានធម៌ក្នុងខ្លួន អង្រួនអោយចង់ ជាស់អោយលំអង់
គ្មានធម៌ក្នុងខ្លួន អង្រួនអោយចង់ ជាស់អោយលំអង់
សាបគ្មានគ្រប់ធម៌។
១៧ ខ្ញុំស៊ូឯការ ទោះគ្មានអ្នកណា នឹងលើកលំអរ
ក៏ខ្ញុំមិនខ្លាច អំនាចខ្ញុំស ស៊ូសាងបវរ
ល្វែងយល់ជាតិនេះ។
១៨ កុំគិតរឿងក្រោយ ស្លាប់បាត់ទៅអោយ មិនបាត់ចង់ចេះ
ចេះពិតគឺត្រូវ តម្រូវតំរិះ រិះរកឈ្នានិស
រវាងខ្ទប់អស់ធម៌។
១៩ ក្តាប់ដោយប្រុងខ្លួន ប្រៀបរឺលាក់ខ្លួន ការពារគ្រឹះថ្ម
សច្ចៈមេតា្ត គុណណាដែលល្អ ករុណាធម៌
ស័ក្តសិទ្ធិអាគម។
២០ អាបៀនជិវិត ស្រេចតែត្រូវគិត គិតហើយអោយងំ
មុននឹងមកប្រើ មុនដើរពីឃុំ តណ្ហាផ្ទុះដុំ
ប្រាកចាកវេរា។
២១ ខ្លួនយើងនូវក្មេង អាយុនូវវែង មិនទាន់ជរា
ត្រិះរិះប្រឹងរៀន មិនអៀនអន់វា ច្របាច់ចូលជា
ជាឋានវាសនា។
២២ ខ្ញុំជាមនុស្ស អ្វីៗត្រូវលុះ ស៊ូរស់បែបឋិត
គំនិតមិនឆ្លាត មិនស្អាតតែស្ថិត ឋានសពិសិទ្ធ
សួគ៌ជោគវាសនា។
២៣ ខ្ញុំសុំស្នើរប្រាប់ មិនថាមិនស្តាប់ រស់ស្លាប់យ៉ាងណា
ទោះពួកទេវតា ប្រហារកេសារ ស៊ូមិនប្រាថ្នា
ខ្ញុំត្រឹមជាតិនេះ។
២៤ រលាយទៅចុះ អគ្គីឆាបសុស សង់សល់តំរេះ
ដោយស្បៃដែលចេះ ចង់ស្ពាននិស្ស័យ មនុស្សសាងកេស
កិបហិបមរតក៌។
កិបហិបមរតក៌។
ទីក្រុងតាខ្មៅ ១២: ០៧am ២០…មករា…២០១០
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
No comments:
Post a Comment