រឿងកំប្លែងសម័យថ្មី





អារម្ភកថា
ខ្ញុំបាទមានឈ្មោះថាហ៊ាង កុល្លិយុគកើតនៅថ្ងៃដែលម្តាយ ​​​​​​ខ្ញុំប្រសូត្រខ្ញុំអោយមានជិវិតដល់សព្វថ្ញៃនេះ នាមត្រកូលគឺហ៊ាង(ហ៊ាន+ខ្លាំង)

និង   មាននាមកាយផ្ទាល់ថាកុល្លិយុគ(កុលសម្ព័ន+លិទ្ធិ+យុគសម័យ)។ខ្ញុំជាមនុស្សម្នាក់ចូលចិត្តអោយអ្នកដទៃសើចជាងខ្លួនឯងយំ

ពេលនេះខ្ញុំសូម្បីបកស្រាយពីអារម្ភកថាក្នុសៀវភៅសំណើចក្នុងបេះដូងខ្ញុំដោយកាត់ៗ(អា=នាយ,រម្ភ=បារម្ភ,ក=កាក់រឺបង្អាក់ដំណើរ,ថា=និយាយប្រាប់

)ដូច្នេះសរុបមកមានន័យថាជាខ្ញុំជានាយម្នាក់សូមចូលខ្លួនមកបង្អាក់ក្តីការបារម្ភទុកសោកទាំងឡាយអោយប្រែក្លាយជាសំណើចពេញបេះដូងអ្នកទាំ

ងអស់គ្នាជា​មួ​យ​នឹងរឿងរឺការកុហសអោយសើចគ្មានព្រំដែនគឺសើចតិចច្រើនរឺសើចរហូតយ៉ាងណាវាជាបេះដូងរបស់អ្នករាល់គ្នា……OK



និពន្ធនិង រៀបរៀងដោយ លោក ហ៊ាង កុល្លិយុគ
(Mr.Alliyukk)
រក្សាសិទ្ធិ
2012




០១…​រឿងនិទានកំប្លែងពិភពលោក
(ពោលកំប្លែង)…អ្វីគឺជាការនិទានរឿងគួរអោយអស់សំណើច…នោះគឺគ្រាន់តែជាការនិទានរឿងធ្វើអោយអ្នកស្តាប់ទាំងអស់គ្មានអ្នកណាម្នាក់ចង់សើចនឹងការនិទានតែប៉ុណ្ណោះ…តែអ្នកស្តាប់ទាំងអស់គឺត្រូវតែសើចJ………                                              ពិធីករ៖សូមស្វាគមន៍មកកាន់វេទិកាពិភពលោកនៃការនិទានរឿងកំប្លែងនិងត្រូវចាប់ផ្តើមឥឡូវនេះ……ដោយជួបជាមួយនិងជើងឯកម្ចាស់ស្នាដៃទិទានកំប្លែងលំដាប់ថ្នាក់ពិភពលោកJ……បាទ…                                                                                          កំពូលតារា៖ខ្ញុំជាតារាកំប្លែងមិនមែនជាសត្វស្វាJ…មិនជាលោកសង្ឃJ…ហើយក៏មិនមែនជាជនពិការអីទាំងអស់J…ហេតុអីក៏លោកពិធីការនិយាយថាសូមស្វាគុំមកកាន់ពិភពលោកJ……និងនិយាយបំផ្លើសថែមទៀតថា ជួបជាមួយនិងជើងឯក……ពិតផ្តេសផ្តាស់ណាស់J
ពិធីករ៖​ លោកតែ……គឺ……តែ……ក៏                                                                     
កំពូលតារា៖……គ្មានតែសំរាប់លោកសង្ឃ ដូនជីអីទាំងអស់J……គ្មានតែថែមស្កអីទៀតទេ ទីនេះមិនមែនជាហាងតែកាហ្វេទីនេះជាវេទិការសើចJ                                     កំពូលតារា៖….ពិធីករដ៏ផ្ដេសផ្តាសនេះ……ពិតជាគ្មានសីលធម៌សិល្បះការនិយាយមែន……ខ្ញុំមិនដែលធ្វើអោយស្វាមួយក្បាលណាខឹងស្អប់ចង់ចងគំនុំគំគួននោះទេJ……ហើយខ្ញុំជាមនុស្សស្អាស្អំម្នាក់និងប្រតិបត្តិព្រះពុទ្ធសាសនាដែលមានព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃ ហេតុអីក៏ពិធីករនេះបាននិយាយថាខ្ញុំនិយាយហែកកេរ្តិ៍លោកនៅវត្តអោយអ្នកទាំងអស់គ្នាសើចទៅវិញJ……មិនតែប៉ុណ្ណោះគាត់បាននិយាយប្រមាទខ្ញុំទៀតថាខ្ញុំគឺជាជើងឯក…តែតាមពិតខ្ញុំជាមនុស្សមានកាយសម្បទារឹងមាំJ…ហើយក៏គ្មានពិការជើងម្ខាងណាដែរ…ពិតជាផ្តេសផ្តាសមែន…សន្តិសុខ…! ដេញពិធីករនេះចេញភ្លាមJ…!…ខ្ញុំមិនត្រូវការពិធីករសំរាប់វេទិការសើចរបស់ខ្ញុំនោះទេJ                             កំពូលតារា៖​……ឥឡូវនេះសូមបង្វែរអារម្មណ៏អ្នកទាំងគ្នាមកកំសាន្ត ជាមួយការនិទានរឿងសើចរបស់ខ្ញុំបាទនិងបរិវារតាំងពីដើមដល់ចប់ ដែលនិងត្រូវសើចគ្មានព្រំដែនJ

០២… តារាដាច់យ៉ៃ
(សម្លាញ់)​​…តោះសម្លាញ់លើកកែវមួយ…គ្នាសួរសម្លាញ់មួយ…សម្លាញ់ឯងបាត់មុខទៅភ្នំពេញប៉ុន្មានឆ្នាំ…តើសម្លាញ់ធ្វើអី ដែរ…ត្រលប់មកវិញសាច់ឈាមស្អាតបាទ…តែមិនឃើញមានស្អីផ្លែកសោះJ
(តារាដាច់យ៉ៃ) …គ្នាមិនចង់និយាយពីប្រវត្តិគា្នទេ…ថាកាលពីគ្នាទៅភ្នំពេញ…គ្នាគឺជាតារាល្បីល្បាញ់ម្នាក់…តែកាន់តែអស្ចារ្យ នោះ…គឺគ្នាជាតារាកំប្លែងលេខមួយJ…គ្មានតារាណានាយណាក្រុមណាល្បីជាងគ្នានោះទេ…គឺដូចកាលនៅភូមិល្បីពីចុងភូមិដល់ដើមភូមិ J
(ឪតារាដាច់យ៉ៃ)…ចុះបើកូនឯងល្បីហេតុអីត្រលប់មកផ្ទះវិញមានតែខោអាវមួយសម្រាប់J…ហឹម…បើស្រវឹងកុំអួតពេក…នាំគ្នាទៅដេកទៅ…ផ្អើលឆ្កែផ្អើលឆ្មាអស់ហើយJ
(តារាដាច់យ៉ៃ)​…ពុក…បើពុកមិនទាន់ដឹងច្បាស់កុំអាលចំអន់ខ្ញុំ…គ្រប់កម្មវិធី…គ្រប់រឿងគឺតែងតែមានវត្តមានខ្ញុំជានិច្ច…រឿងរបស់ខ្ញុំមួយណាក៏ល្បីដែរJ…តើពុកដឹងទេថា…មូលហេតុដែលខ្ញុំមកស្រុកវិញនេះ…ព្រោះរឿងល្បីៗរបស់ខ្ញុំត្រូវគេលួចថតចម្លង…ខ្ញុំរកតែអង្កច្រកឆ្នាំ…ក៏គ្មានដែលពុកJ…មិនគួរណាធ្លាក់ខ្លួនបែបនឹងសោះ
០៣…ព្រះជិនវង្សស្វែករកបុទមកេស
(ក) …បុទមកេសអូនតើអូននៅទីណា…បង រស់នៅចាំអូនស្ទើរសូន្យសង្ខារ…ជាបងស្វារនាអាស្រមលោកតាឥសីJ…នឹកស្រស់ចរនៃ…ដាច់ចិត្តចាក់ចោលលោកតាកាត់ព្រៃព្រឹក្សារផ្សងជួបជីវា…មកដល់ភ្នំពេញចូលកន្លែងម៉ាស្សាJ…មិនឃើញជីវ៉ា…ទ្រូងបងខ្លោចផ្សារ…យាត្រារដល់ក្លឹបការ៉ាអូខេ…រន្ធត់ចិត្តអើយរន្ធត់ចិត្តឃើញគេស្លៀកពាក់សិចស៊ីសង្ហាJ…តើស្រស់កញ្ញាអូននៅទៅណា…បងឆ្លៀតចូលអ៊ីធឺណេតកាហ្វេ…រៀមបងកាន់តែខ្លោចចិត្តឆែក Face Book ពេលណា…ឃើញអូន Online រហូតJ…តែម្តេចមិនតប Comment មកបងផង…គ្រប់លេខទូស័ព្ទអាស័យដ្ឋានរបស់អូនក្នុង Profile បងទាក់ទង់មិនបានឡើយ……ឧត្រានត្រើយអូននៅទីណាJ…អូពុទ្ធោអើយ…ហេតុអីអូនមកជិះឡានជាមួយលោកឧញ្ញាពោះម៉ាយយ៉ាងនេះJ…តើមានន័យអ្វីទៀតរូបរាងដ៏សង្ហារបស់បងខំរក្សារាប់ឆ្នាំសម្រាប់អូនJ…តើមានអាល័យបងទេបុទមកេសអូនសម្លាញ់អើយ…ណ្ហើយJ…ប្រហែលជាបងត្រូវព្យាយាមកាត់ចិត្តចោលអូន…ស្ងួនពិសីទាំងមិនអស់អាល័យហើយJ…ហ៊ឹម…មុននឹងបែកចេញពីអូនបងសុំផ្តាំតាមវាយោថា…ទោះជាយ៉ាងណាក៏អូននៅតែជាសង្សារបង…J
០៤…. បងធំខាងអួត
(ប្អូនទី១)​ …អូ…ល្បងធំមកដល់ហើយៗ…បាទ…បាទ…អញ្ចើញអង្គុយល្បង
(បងធំ)…អើល្អ…ឯងពិតជាប្អូនល្អរបស់បងមែន…តើថ្ងៃនេះមានកម្មវិធីអីបានជាមកជួបជុំគ្នាទាំងព្រឹកយ៉ាងនេះ?…
(ប្អូនទី២) …បាទល្បងពួកខ្ញុំកំពុងតែប្រកួតគ្នាល្បង
(បងធំ)…តើពួកឯងប្រកួតអី?
(ប្អូនទី៣)…គឺខ្ញុំកំពុងប្រកួតជើងខ្លាំងខាងអួតណាល្បងJ
(បងធំ)…អើ……ល្អពិតជាប្លែកមែន…បងតាំងពីកើតពោះម៉ែមក…បងធ្វើជាបងធំរហូត…រឿងជេរគ្នា…វៃគ្នា…គឺបងជាបងធំគ្មានអ្នកណាធ្វើបានទេ…ហើយខាងអួតក៏អាចក្លាយបងធំរបស់ពួកឯងដែរ…តើអ្នកណាហ៊ានប្រកួតអួតទេJ? 
(ប្អូនទី១)…អញ្ចឹងអោយល្បងចាប់ផ្តើមមុនចុះ
(បងធំ)…ល្អ…បាន…អាចក់…តើឯងដឹងទេថាប្រព័ន្ធឯងសព្វថ្ងៃត្រូវជាស្អីនិងបង?
(ប្អូនទី២)…បាទល្បង…នាងជាប្អូនស្រីជីដូនមួយល្បង?
(បងធំ)…ហាស…ហាស…កាលពីនាងនៅក្រមុំនាងលួចស្រលាញ់គ្នានិងបងJ…ហើយកូន​ឯងសព្វថ្ងៃជាកូនរបស់បងហើយនិងនាងJ…អាចែម…ម្តាយឯងសព្វថ្ងៃជាអតីតសង្សារចាស់របស់ឪបងJ
(ប្អូនទី២)…ល្បងនិយាយផ្តែសផ្តាស…មិនគួរគោរពធ្វើជាល្បងរបស់ពួកយើងទេ…J
(ប្អូនទី៣) …មិនគួរល្បងប្រមាទម្តាយរបស់ខ្ងុំសោះ…J


០៥… កំណាព្យពុកខ្ញុំ
(ក)…ពុក ពុក…ពុកកំពុងសរសេរអីនិង?
(ខ)…ពុកកំពុងសរសេរកំណាព្យណាកូន
(ក)…ហា…ខ្ញុំ…ចង់ស្តាប់កំណាព្យរបស់ពុកណាស់
(ខ)…OK បានកូនសម្លាញ់ចាំស្តាប់ពុកសូត្រកំណាព្យណា
(ក)…បាទពុក…
(ខ)…សំលឹងមេឃនៅឆ្ងាយអី សំលឹងដីនៅជិតបង្កើយ…ស្រណោះណាស់សង្សារចាស់កំព្រារ ឃើញមាន់ញ៉ែគ្នារងារដឹកអូនJ…ឃើញក្បូនលូន នឹកគ្រាបងស្កាត់ជួបស្រីJ ប្រលែងគ្នាប្រឡាក់ដី ម្តាយស្រីមកទាន់ជាន់ក៏ជេរបងJ បងលើកដៃសំពះទទួលខុសត្រូវ ឪពុកពាលពៅស្ទុះព្រាវចាប់ចង់J បញ្ចូនអោយខ័ណ្ឌ ផ្តាច់ស្នេហ័នួនល្អង កំព្រារបងព្រាត់ជាប់គុករីងរី…J
(ក) …ពិត ជាមានន័យមែនកំណាព្យរបស់ពុកJ… 
(ខ) …ត្រូវហើយកូនកំណាព្យនេះគឺចេញពីបេះដូងរបស់ពុក អាល័យកាលពីកំលោះJ…ប៉ះកូនស្រីជាប់គុកជាង៣០ឆ្នាំJ…ចេញមកយកម៉ែឯងជាប្រពន្ធនាំតែមានកូនឯងអាយុ៨ឆ្នាំពុកចាស់សក់ស្កូវល្មមJ
(ក) …ចុះគាត់ជាអ្នកណាទៅពុក…
(ខ)​ …គឺដូនជីចន្ធូរតាំងសីលនៅវត្តកើតនិងណាJ…អូយកកំណាព្យលាក់ទុក ម៉ែឯងមកហើយ…កុំមាត់ចាំពុកអោយលុយទិញនំ…J

០៦…ដេញថ្លៃជីវិតថាំងចេង
(អ៊ូខុង) …លោកគ្រូករុណា…នៅជាមួយលោកគ្រូយូរៗទៅ…កាន់តែវ័ន្តក…ជំពាក់លុយគេពេញឋានទាំងបីJ…អោយករុណាសុំទោសចាប់លោកគ្រូយកដេញថ្លៃនិងបិសាច…ដើម្បីបានលុយយកទៅលួសបំណុលគេJ
(ប៉ាជេ)…ត្រូវហើយសិស្សច្បង…ដោយសារតែលោកគ្រូ…ខ្ញុំត្រូវសង្សារផ្តាច់ស្នេហ៍ហើយJ ដោយសារគ្មានលុយចូលដណ្តឹងនាងJ…ធ្វើការនឹងលោកគ្រូយូរហើយមិនឃើញព្រះយូឡាយបើកប្រាក់ខែសោះ……ពិតជាកុហសមែន…J
(អ៊ូខុង)​…ល្បងបិសាចក្របីតើលោកគ្រូខ្ញុំបានថ្លៃប៉ុន្មានដែរJ…?
(បិសាចក្របី)…ហាស…ហាស ជិវិតរបស់ថាំងចេងពិតជាមានតម្លៃមហាសាល…យើងអោយពួកឯងមួយពាន់លានតម្លឹងJ…បូករួមនិងមេក្របីក្រមុំដ៏ស្រស់ស្អាត់ពីរពាន់ក្បាល…J
(ថាងចេង)…អូខុង…ឯងពិតជាលោភលន់មិនខ្លាចបាបមែន……ឋានសួរនិងដាក់ទណ្ឌកម្មឯងមិនខានឡើយ…ចូលភ្ញាក់ខ្លួនឡើងណាអូខុង…
(ប៉ាជេ)…បិទមាត់ទៅលោកគ្រូJ
(អ៊ូខុង)…ផ្តេសផ្តាស…ដោយសារតាមបម្រើលោកគ្រូ…ធ្វើអោយខ្ញុំចុកចាប់ព្រោះស្នេហាJ…មានសង្សារមួយមិនអាចយកពេលថែរនាងបានJ…ធ្វើការអត់ប្រាក់ខែ…ប្រចាំទាំងដំបងទិព្ធ…ទីបំផុតត្រូវខ្មាស់គេពេញឋានទាំងបីJ…តើមានអ្នកណាហ៊ានដាក់ទណ្ឌកម្មយើងទៅ…J

០៧… មេបក្សសង្ហា
(សេនាខ្លា)…ថ្ងៃនេះជាថ្ងៃដែលលោកមេបក្សអាចក្លាយជាម្ចាស់ពិភពគុនហើយ…
(សេនានាគ)…តែខ្ញុំបារម្ភណាស់នៅសល់តែបក្សអូតាំងនិងបក្សអឺមី…សុទ្ធតែជាបក្សខ្លាំង
(មេបក្សសង្ហា)…មិនបាច់បារម្ភទេ…ពួកឯងទាំងអស់គ្នាសម្រុកចូលបក្សអូតាំងក្នុងពេលតែមួយ…គឺងាយដូចជាបកចេកJ…​ចំណែកបក្សអឺមី…គ្មានអីគួរខ្លាចទេ…កុំថាស្នៀតដាវផ្តាច់ស្នេហ៍របស់ដូនជីអឺមី…គេចមិនផុតពីសម្រស់សង្ហាគ្មានពីររបស់ខ្ញុំទេJ…ខ្ញុំទៅតែម្នាក់ឯងប្រើតែបីក្បាច់គឺអាចអោយដូនជីទាំងនោះទំលាក់អាវុទ្ធសុំស្នេហ៍ខ្ញុំគ្រប់ៗគ្នាមិនខានJ
(សេនានាគ)…លោកមេបក្សខ្ញុំបារម្ភតែដូនជីមេបក្សអឺមីទេ…គាត់សម្រេចក្បាច់គុនដល់កម្រិតគ្មានអារម្មណ៍សេ្នហាទេ…J
(មេបក្សសង្ហា)…ហាស…ហាស…ល្ងង់ណាស់…យើងនិងអោយអ្នកណាម្នាក់ដាក់ថ្នាំស្នេហាបុរសសង្ហាស្រីស្អាតប្រចាំត្រកូលរបស់យើង…បូករួមនិងការបញ្ចេញសម្រស់ដ៏សង្ហារបស់យើងទាំងប្រាំពីរក្បាច់…កុំថាឡើយដូនជីមេបក្សនោះ…សម្បីតែទេពធីតាឋានសួរគ៌…ក៏លុតជង្គុងអង្វររកស្នេហ៍ពីខ្ញុំរាប់ពាន់យោជន៍…ដែរJ 
(សេនាដំរី)…ដូច្នេះ…លោកមេបក្សប្រាកដជាឈ្នះធ្វើជាមេបក្សពិភពគុនដ៏សង្ហាមែនហើយ…J
០៨… ​ប្រព័ន្ធទូរស័ព្ទចង្អៀតសង្សារផ្តាច់ស្នេហ៏
(តាចឹម)…ឈប់ៗ…ម៉េចក្មួយចង់លោតទឹកសម្លាប់ខ្លួន…ចឹង?
(តាចយ)…មែនហើយ…មានរឿងអីក្មួយប្រុស…និយាយគ្នាសិនទៅ…
(នាយចេក)…អ៊ំៗ…ខ្ញុំមិនចង់រស់ទេ…សង្សារបោះបង់ខ្ញុំចោលហើយ…តើខ្ញុំរស់មានន័យអីទៀត…J
(តាចឹម)…ចុះមូលហេតុអីបានជាសង្សារបោះបង់ក្មួយ…?
(នាយចេក)…ពួកខ្ញុំស្រលាញ់គ្នាដោយចៃដន…និយាយគ្នាតាមទូរស័ព្ទមិនដែលជួបមុខគ្នាទេJ…ជិតពីរឆ្នាំហើយ…ប៉ុន្តែមិនដឹងជាវាយ៉ាងម៉េចទេ…ជិតមួយខែនេះ…ប្រព័ន្ធទូរស័ព្ទសុទ្ធតែCall Free…អោយតែពេលសំរាក…ប្រព័ន្ធចង្អៀតណាស់…នាងCallខ្ញុំមិនចូល…នាងផ្ញើរសារខឹងសុំផ្តាច់ស្នេហ៍J…ខ្ញុំផ្ញើរសារតបអង្វរនាងយ៉ាងណាក៏មិនព្រម…ហើយខ្ញុំព្យាយាមCallទៅក្រុមហ៊ុនសេវាទូរស័ព្ទក៏គេមិនអាចដោះស្រាយបានJ…ពីម្សាល់នាងផ្ញើរសារមកខ្ញុំជាចុងក្រោយ…បើCall មិនចូលទៀតគឺចប់គ្នាមែនទែនហើយJ…ខ្ញុំខំព្យាយាមចុចលើងហើមម្រាមអស់J…ហើយថែមទាំងយកអណ្តាតចុចទៀត…តស៊ូប៉ុណ្នឹងហើយ…នៅ…CallនាងមិនចូលJ…ព្រឹកមិញ…យកមេជើងចុចសាកសោះ…ស្រាប់តែចូលJ…តែនាងមិនព្រមទទួលតបសោះ…ប្រាកដជានាងផ្តាច់ស្នេហ៍ខ្ញុំហើយ…តើខ្ញុំរស់មានន័យអីទៀត…អោយខ្ញុំស្លាប់ទៅចុះ…ហឹកៗៗJ
(តាចយ)…អឺ…បើសិនជាអញ្ចឹង…មនុស្សដូចជាក្មួយឯងស្លាប់ទៅពិតជាល្អអាចកាត់បន្ថយកុំសូវអោយចង្អៀតបានមួយដែរJ…ក្រែងជួយអោយអ៊ំអាចCall ទៅសង្សារអ៊ំងាយចូលផង…ហ៊ឹម…J
០៩… អ្នកសុំទានល្បីប្រចំាឆ្នាំ២០១២
(អ្នកការសែតទី១)…សុំទោស…តើលោកមានចំណាប់អារម្មណ៍បែបណាដែរចំពោះសនិ្នសិតការសែតនេះ…
(អ្នកសុំទាន)…ខ្ញុំពិតជាមានមោទនភាពដល់កំពូល…ដែលបានចូលរួមក្នុងសន្និសិតបុគ្គលល្បីឆ្នាំ២០១២នេះ…
(អ្នកការសែតទី២)…តើលោកអាចផ្តល់បទសំភាសន៍ពីដំណើរអាជីវកម្មនិង ជីវិតជាអ្នកសំទានរបស់លោកបានទេJ ?
(អ្នកសុំទាន)…ពិតណាស់…ក្នុងនាមខ្ញុំជាអ្នកសំទានដ៏កាកកប…ពោរពេញដោយយុទ្ធសាស្រ្តអភិវឌ្ឍន៍សំរាប់សហគមន៍អ្នកសំទានទាំងឡាយJ…ឃើញថាអាជីវកម្មនេះកំពុងតែលេចធ្លោ…និងពេញនិយមខ្លាំងណាស់J…រកប្រាក់បានយ៉ាងស្រួល…តែត្រូវចេះស្ទីលប្លែកៗ…កុំអោយ អ្នកដែលដាក់ទានអោយខកចិត្តអោយសោះJ…ត្រូវចេះផ្តល់ដំណឹងអោយគ្នាចំពោះកន្លែងណាដែលរកស៊ីបាន…មិនត្រូវចូលសុំទានក្នុងទឹកដីគេដោយមិនសុំការអនុញ្ញាតពីការិយាល័យសហគមន៍អ្នកសុំទានឡើយJ…ក្រែងកើតរឿងឈ្លោះគ្នា…បាត់សណ្តាប់ធ្នាប់…នាំប៉ះពាល់ដល់កិត្តិយសអ្នកសុំទានដ៍ទៃJ…អ្នកសុំទានទាំងអស់ត្រូវនឹកគិតហាត់រៀនវិធីថ្មីៗអោយមានប្រសិទ្ធិភាព…ហាមប្រើស្ទីលចាស់ៗ…នាំខ្មាស់អ្នកសុំទានដែលចូលនិវត្តន៍J…នេះគ្រាន់តែជាយុទ្ធសាស្ត្រខ្លះប៉ុណ្ណោះ…
(អ្នកការសែតទី១)…តើក្នុងការអាជីវកម្មសុំទានមានផលវិបាកអីខ្លះទៅលោក?
(អ្នកសុំទាន)…ផលវិបាកមិនសូវមានទេ…មិនជាចំបាច់ចំណាយទុនអីផងJ…គ្រាន់តែពិបាកសន្សំប្រាក់ដែលសុំបាន…​​​​​​​​​​​​​​ ធនាគាមិនព្រមបើកកុងអោយ…ព្រោះអ្នកសុំទានគ្មានអត្តសញ្ញាណប័ណ្ណ…អត់បង់ពន្ធរដ្ឋ…ចង់ប្តូរមុខរបរក៏ពិបាកJ…មុខរបរជាអ្នកសុំទានទោះមានប្រាក់ចំណូលចង់ទៅទិញអីបង់រំលោះដូចគេក៏មិនបាន…ហ៊ឹម …J

១០…បាត់បង់ស្នេហា
(បងធំ)…បាត់បង់ស្នេហា…ខ្ញុំបាត់បង់ស្នេហាហើយ…ហឹក…ៗ…បាត់បង់ស្នេហាពិតជាឈឺចាប់ខ្លាំងណាស់J
(បងតូច)…អា…ល្បងបាត់បង់ស្នេហា…ចុះល្បងមានស្នេហាពីកាលណាហើយ…ម៉េចក៏ខ្ញុំមិនដែលដឹង……J
(បងធំ)…បងស្រលាញ់នាង…ពីរខែដោយនាងCallច្រលំលេខនិងបង…យើងក៏ចាប់មានស្នេហានិងគ្នា…ថ្ងៃណាក៏និយាយទូរស័ព្ទនិងគ្នាដែរ……តែពេលនេះគឺបាត់បង់ស្នេហាហើយឈឺចិត្តណាស់…J
(បងតូច)…បើនាងស្រលាញ់ល្បងហេតុអីត្រូវឈឺចាប់ថាបាត់បង់ស្នេហាយ៉ាងនេះJ?
(បងធំ)…គឺបីថ្ងៃមុន…យើងបានផ្ញើររូបថតអោយនាង……ស្រាប់តែនាង…ផ្ញើរសារមកសុំផ្តាច់ស្នេហ៍និងបង……នាងបោះបង់បងហើយ…នេះជាស្នេហ៍ដំបូងពិតជាឈឺចាប់ណាស់…J
(បងតូច)…នេះមកពីល្បងឯងមុខអាក្រក់ពេកមិនសង្ហារ…ទោះថតរូបយ៉ាងណាក៏មិនស្អាតដែរ…នាងឈប់ស្រលាញ់ល្បងពិតជាត្រឹមត្រូវ…ឈប់ឈឺចិត្តទៅល្បង…J
(បងធំ)…អាចង្រៃ…យើងឈឺចិត្តមិនមែនមកពីនាងមិនស្រលាញ់យើងទេ…អ្វីដែរបង…ឈឺចិត្តនោះគឺដោយសារបងទុកចិត្តលើសម្ផស្សរបស់ឯង…បងបានលួចយករូបថតរបស់ឯងផ្ញើរទៅនាងJ…ហើយក៏ត្រូវនាងបោះបង់ស្នេហាជាមួយបងចោលយ៉ាងនេះ……ឯងពិតជាចង្រៃមែន…J
១១​. ផែនការណ៍ទាំងពូជ
(មេចោរ)…នេះជាផែនការណ៍ពិសេសបំផុតសំរាប់ការភ្លន់លើកនេះ…J
(ចោរទី១)…តើផែនការណ៍នោះយ៉ាងម៉េចទៅល្បង?
                                                 
(មេចោរ)…ផែនការណ៍សំងាត់មិនត្រូវបែកពត៌មានចេញក្រៅដាច់ខាត់…ផែនការណ៍គឺមានបី៖ 
ផែនការណ៍ទី១…យប់ស្អែកគឺជាយប់បណ្តែតប្រទិត…សំពះព្រះខែ…ជាពេលដែលពួកអាចចូលលួចបានហើយ…J                                                                      
ផែនការណ៍ទី២…ពួកឯងត្រូវចូលលួចពីក្បាលប្រលប់…ម៉ោងប្រាំមួយកន្លះ…ប្រើពេល៣០នាទីអោយបានសម្រេច…
ផែនការណ៍ទី៣…មិនត្រូវចូលតាមទ្វារក្រោយរឺជីករូងក្រោមដីទេ…គឺចូលតាមទ្វារមុខធម្មតាតែម្តងទៅ…                                                                                 (ចោរទី២)…ផែនការណ៍របស់ល្បងពិតជាលំអិតអស្ចារ្យមែន…                                
(ចោរទី១)…តើល្បងប្រាកដហើយថាបានជោគជ័យ…មិនប្រហោងកន្លែងណា?           
(មេចោរ)…ពួកអាចង្រៃ…ឯងមិនដឹងទេថា…ថាផែនការណ៍ទីមួយជាផែនការណ៍របស់ម៉ែឪក្មេករបស់បង…គាត់ជាមិត្តចាស់ជិតស្និតរបស់ម្ចាស់ផ្ទះនោះ…យប់ស្អែកគាត់និងបបួលមិត្តចាស់របស់គាត់ទៅវត្តដើម្បីប្រារព្ធពីធីបណ្តែតប្រទិត…សំពះប្រខែJ…ផែនការណ៍ទីពីរជារបស់ប្រពន្ធរបស់បង…ក្នុងរយះពេល៣០នាទីប្រពន្ធរបស់បងនិងធ្វើលេងបៀរចាញ់កូនស្រីរបស់ម្ចាស់ផ្ទះនោះ…ដូច្នេះពូកឯងត្រូវធ្វើអោយបានសម្រេចក្នុងពេល៣០នាទីJ…ចំណែកផែនការណ៍ទីបីជារបស់កូនប្រុសបង…កូនប្រុសរបស់បងនឹងបបួលចៅស្រីរបស់ម្ចាស់ផ្ទះអោយយកឆ្កែចេញតាមទ្វារមុខទៅលេងអោយឆ្ងាយពីផ្ទះ…ចំណែកឯងបងនិងកូនប្រសារប្រុសម្ចាស់ផ្ទះបើកកម្មវិធីផឹកស៊ីនៅសួនខាងក្រោយផ្ទះក្នុងពេលតែមួយ…វាពិតជាបានសម្រេចមួយរយភាគរយJ          (ចោរទី១)…ពិតជាល្អមែន…ពូជល្បងពិតជាពូជចោរដ៏អស្ចារ្យ…គ្មានចោរណាប្រៀបបាន…ពូកែររៀបផែនការណ៍តាំងពីម៉ែឪ…ប្រពន្ធ…រហូតដល់កូនJ                            (មេចោរ)…ហាស…ហាស…អរគុណដែលបានសរសើរពូជរបស់បង…ពូជបងពិតជាពូជចោរដ៏មានកិត្តិយសណាស់ដែលបានកូនចៅចោរល្អៗដូចពូកឯង…J

១២…ដំណឹងល្អនិងដំណឹងអាក្រក់
(គ្រូពេទ្យ)…ថ្ងៃនេះខ្ញុំមានដំណឹងល្អ នឹងដំណឹងអាក្រក់ចង់មកជម្រាមលោក…តើលោកចង់ស្តាប់
ដំណឹងមួយណាមុនទៅ?
(អ្នកជំងឺ)…សូមលោកគ្រូពេទ្យ…ប្រាប់ដំណឹងអាក្រក់មុនចុះ…ខ្ញុំតាំងចិត្តស្តាប់…ហ៊ឹម…J
(គ្រូពេទ្យ)…ដំណឹងអាក្រក់គឺថា……គឺក្រុមគ្រូពេទ្យរបស់យើងសុំសំដែង…ការសោកស្តាយ…និងសុំទោសលោកអស់ពីចិត្តពីកាយខ្លាំងណាស់…ដែលក្រុមយើងបានកាត់ជើងលោកខុសJ…ព្រោះតាមពិតទៅពួកយើងត្រូវកាត់ជើងខាងស្តាំដែលមានជំងឺ…តែពួកយើងបែរជាច្រលំកាត់ជើងឆ្វេងទៅវិញ…ហ៊ឹម…សុំទោសណាលោក…J
(អ្នកជំងឺ)…ពិតមែនហ្អី…?……ព្រះអើយ…!ចុះដំណឹងល្អវិញនោះ?
(គ្រូពេទ្យ)…គឺក្រុមគ្រូពេទ្យយើងខ្ញុំសូមចូលរួមតេ្រកអរផង…ព្រោះបើឆ្លងកាត់តាមការថតកាំរស្មីអ៊ិច…ឃើញថាជើងដែលមានជម្ងឺកំណាចនោះ…មិនមែនជាលិទ្ធិផលពិនិត្យពីជើងរបស់លោកទេJ…តែវាជាជើងរបស់អ្នកជំងឺផ្សេងដែលកំពុងសម្រាកនៅជាប់ជាមួយលោកនេះឯង…

១៣…លើកដៃឆ្លើយពីរដង
(កូន)…ម៉ាក…!ម៉ាក…ថ្ងៃនេះនៅសាលាអ្នកគ្រូបានសួរសំនួរសិស្សគ្រប់គ្នា…មានតែខ្ញុំទេដែលលើកដៃឆ្លើយពីរដងម្នាក់ឯងបាន…មិត្តភក្តិទាំងអស់គ្មានអ្នកណាម្នាក់ឆ្លើយចេញទេម៉ាក……
(ម៉ាក)…អូ…កូនម៉ាកពូកែមែន……ចាំពេលប៉ាមកពីធ្វើការវិញ…ពិតជាមានរង្វាន់អោយកូនមិនខាន…មើលប្រាប់ម៉ាកតិចមើល…ថាអ្នកគ្រូសួរសំនួរអីខ្លះ…បានមានតែកូនសំណប់ម៉ាក់…ឆ្លើយចេញតែម្នាក់ឯង…ពូកែយ៉ាងនេះ?
(កូន)…បាទម៉ាក…គឺលោកទីមួយអ្នកគ្រូសួរថា……(តើមានកូនណាធ្វើលំហាត់មិនចេញទេ?)…ខ្ញុំលើកដៃឆ្លើយយ៉ាងក្លាហានថា…(បាទអ្នកគ្រូ,គឺខ្ញុំ…មើលអត់យល់…គិតមិនចេញ…សរសេរមិនទាន់បានមួយបន្ទាត់ទេអ្នកគ្រូ…J)…ហើយពេលជិតចប់ម៉ោង…អ្នកគ្រូបានសួរសំនួរចុងក្រោយថា…(ក្នុងខែនេះមានកូនៗណាខ្លះមិនទាន់បង់ថ្លៃសាលាទេ?)J…ពេលនោះកូនហាក់មានអារម្មណ៍កាន់ក្លាហានម្តងទៀត…លើកដៃបណ្តើរក្រោកឆ្លើយបណ្តើរ…(បាទអ្នកគ្រូ…គឺខ្ញុំ…ព្រោះប៉ាខ្ញុំទើបរកការងារថ្មីធ្វើបាន…អត់ទាន់បើកប្រាក់ខែ…ហើយរកខ្ចីលុយគេមិនទាន់បាន…ទើបខ្ញុំមិនទាន់បង់អោយសាលាណាអ្នកគ្រូ)…​J
១៤…ពងទាមេមួយគ្រាប់១៥០០៛មានរស់ជាតិអស្ចារ្យ
(នាយចយ)…សម្លាញ់…ហ្អា…គ្នាដូចឆ្ងល់និងឯងដល់ហើយ…ហេតុអីធ្វើមុខដូចមិនសូវពេញចិត្តគ្នាសោះប៉ុន្មានថ្ងៃនេះ…មានរឿងអីអន់ចិត្តមែនទេ?
(នាយចែម)…គ្នាមិនអន់ចិត្តនិងចយឯងទេ……គឺគ្នាអត់ចិត្តខ្លួនឯង…ឪរបស់គ្នានៅស្រុក…មុនស្លាប់គាត់ប្រាប់ថាធ្វើអ្វីក៏ដោយ…គឺត្រូវធ្វើមេ…រកស៊ីរឺធ្វើការ…តែហេតុអីគ្នារកស៊ីខាតរហូតបែបនេះ…ហ៊ឹមJ
(នាយចយ)…យី…សម្លាញ់ចែម…ក្រែងឯងរកស៊ីលក់ពងទាកូនដូចគ្នាទេអី…គ្នារកស៊ីដូចជាកាក់កប់ដែរតើJ…ហេតុអីឯងត្រូវខាត់……
(នាយចែម)…គ្នានិយាយទាំងខ្មាសឯងចុះ…សម្លាញ់…ឯងលក់ពងទាកូន…បានចាក់សំលេងផ្សាយថា(…ពងទាកូនមួយគ្រាប់១០០០៛មានរស់ជាឆ្ងុយឆ្ងាញ់J…)
(នាយចយ)…ត្រូវហើយ…កែ្រងឯងក៏មានដូចគ្នាដែរអី…?
(នាយចែម)…អឺត្រូវហើយ…តែមួយខែមុននេះ…ខ្មោចឪគ្នាបានពន្យល់សប់ថាត្រូវលក់ពងមេទា…ទើបវាចំណេញច្រើនJ…ហើយគ្នាបានទៅ…អោយគេថតសំលេងប្តូរអាចាស់ចោល…នឹងណាបានជាវាបរាជ័យខាត់អស់លុយរលីង…ហ៊ឹម…J
(នាយចយ)…ប្តូរថាម៉េចទៅសម្លាញ់…
(នាយចែម)…ហ៊ឹម…គឺប្តូរថា…(ពងទាមេមួយគ្រាប់១៥០០៛មានរស់ជាតិអស្ចារ្យJ)…ហ៊ឹម…ពិតជាអស់គ្មានសល់ម៉ាសេនទេសម្លាញ់…J

                                                                                                                                                 ១៥…ដំណឹងជ្រើសរើសប្រពន្ធ
(នាយឆក)…ថ្ងៃនេះដូចអផ្សុកដល់ហើយ…វ៉ី!…                                                       
(នាយចក់)…អូ…ល្បងឆក…នោះអាឆែប…បាត់មុខយូរ…ដើរមកហើយ…              
(នាយឆែប)…សួរស្តីល្បងឆក…ល្បងចក់…សុខសប្បាយទេ…                                   
(នាយឆក)…អើ…អញស៊ីបាយហើយ…Jចុះឯងវិញដូចរីកមុខសើចរហូត…មានរឿងអស់សំណើចអី?                                                                                                         (នាយឆែប)…អូ…ខ្ញុំមានរឿងមួយចង់និយាយ…                                                    
(នាយចក់)…អើ…និយាយមកកំពុងតែអផ្សុកឃ្លានស្តាប់ផង…                                 
(នាយឆែប)…គឺពីម្សិលខ្ញុំទៅលេងផ្ទះម៉ែក្មេងខ្ញុំនៅត្រើយម្ខាងទន្លេនឹង…ព្រឹកមិញ…ឃើញពូចន្ទ័គាត់អង្គុយយំទាំងព្រឹក…គាត់អាយុជាងពាក់កណ្តាលមនុស្សទៅហើយ…រើសប្រពន្ធណាស់អ្នកនេះមិនត្រូវអ្នកនោះមិនត្រូវ…ថ្ងៃខែឆ្នាំ…ឈ្មោះ…រើសដល់ក៏…ហាស…ទីបំផុតអាយុជិតហាសិបរកប្រពន្ធមិនទាន់បានសោះJ…ដឹងទេថាគាត់កើតទុក្ខចង់បានប្រពន្ធ…ដោយខែរងាយឃើញគេរៀបការញ៉យៗដាច់ចិត្តចុះផ្សាយតាមការសែតតែម្តងJ……                                                                                                               (នាយឆក)…(នាយចក់)……ហាស…ហាសៗៗៗៗ…តាមពិតគាត់កើតទុក្ខចង់បានប្រពន្ធសោះ…ហាសៗៗៗៗៗ!                                                                                                            (នាយឆែប)…កុំអាលសើច…ចាំស្តាប់ទៀត…គាត់ចុះផ្សាយការសែតទំព័រមុខធំៗម៉ង់J…ចំណើងជើងថា(ចង់ជ្រើសរើសប្រពន្ធJ)និងមានរៀបរាប់លក្ខណះសម្បត្តិតាមដែលគាត់ចង់បាន…ហើយប្រហែល៣ថ្ងៃ…ស្រាប់តែមានសំបុត្រមកមួយកេសកំនរធំ…ច្រើនណាស់……ពូច័ន្ទសប្បាយចិត្តដល់ក៏……ហាសៗៗ…គាត់សង្ឃឹមថាបានប្រពន្ធល្អនិងគេហើយ…គាត់ចាប់ផ្តើមហែកសំបុត្រអាន…មួយៗហើយញាប់ទៅៗ…បែកញើស…អង្គុយយំអស់សង្ឃឹមJ……ព្រោះក្នុងសំបុត្រទាំងអស់មានអត្តន័យប្រហែលគ្នា…គឺថា(​សូមលោកជួយរើសយកប្រពន្ធរបស់ខ្ញុំទៅ)… 

១៦…វាមិនដែលមានទេ
(ចៅហ្វាយ)…យឺស! …ថ្ងៃនេះឯងមានអីដែលត្រូវដោះសារទៀតទេពីមូលហេតុមកធ្វើការយឺត?
(បុគ្គលិក)…អូ…សូមទោសចៅហ្វាយ…ខ្ញុំក៏មិនចង់ហើយក៏គ្មានអីត្រូវដោះសារទេ…ក៏ប៉ុន្តែនេះខ្ញុំខំព្យាយាមអស់ពីបេះដូងរបស់ខ្ញុំហើយណាចៅហ្វាយ……ហ៊ឹមJ
(ចៅហ្វាយ)…អីយ៉ា…ឯងព្យាយាមពីអង្កាល……ម៉េចក៏ខ្ញុំមិនដឹង?…OK…ប្រាប់ខ្ញុំពីមូលហេតុអោយសមរម្យដើម្បីអោយងាយជឿម្តងទៀតមកJ
(បុគ្គលិក)…បាទចៅហ្វាយ…រឿងរ៉ាវគឺវាយ៉ាងនេះ…ថា…តាមពិតទៅខ្ញុំមកធ្វើការទាន់ម៉ោងដែរ…ហើយតែដោយចាំ…សង្សាររបស់ខ្ញុំរៀបចំាខ្លួន…គឺអស់ពេល១០នាទីJ…បន្ទាប់មកនាងក៏សុំខ្ញុំបើកឡាន…តែចង្រៃអី…ផ្លូវនឹងវាស្ទះត្រង់ម្ដុំគល់ស្ពាន…ខ្ញុំខ្លាចយឺតក៏បើកទ្វាចេញពីឡាន…ហើយហោះទំលាក់ខ្លួនចុះក្នុងទឹកប្រឹងហែលដោយល្បឿន៦០គីម៉ែត្រក្នុងមួយម៉ោងមកដល់ច្រាំងយ៉ាងសុវត្ថិភាពJ…ពេលនោះចែកដនអី…ខណះខ្ញុំកំពុងរលោះសក់ដែលទទឹកស្រាប់តែមានកន្ទុំរុយហើរមកយកខ្ញុំធ្វើដំណើរតាមអាកាស…មកដល់ជាន់លើបំផុតនៃអាគារការិយាល័យJ…បន្ទាប់មកទៀត…ខ្ញុំក៏បានដោះអាវធំធ្វើជាឆ័ត្រយោងលោតចុះមកកាន់ជាន់ទីមួយនៃអាគារនេះJ…ខំប្រញាប់សំដៅមកការិយាល័យរបស់យើងស្រាប់តែជួបចៅហ្វាយតែម្តងទៅបាទJ
(ចៅហ្វាយ)…វាមិនដែលមានទេតាំងពីកើតពុកម៉ែខ្ញុំមក…ធ្វើម៉េចខ្ញុំជឿឯងទៅ?
(បុគ្គលិក)…ហេតុអ្វីចៅហ្វាយមិនជឿ…នេះសុទ្ធតែជាការពិតទាំងអស់J!
(ចៅហ្វាយ)…ខ្ញុំកាន់តែគិតកាន់តែមិនជឿ…មិនដែលមានស្រីណារៀបចំខ្លួន១០នាទីហើយនោះទេ…J

១៧…រាត្រីទឹកឃ្មុំ
(កូនកំលោះ)…អូនសម្លាញ់ហ្អា?រាត្រីនេះគឺជារាត្រីដំបូលជារាត្រីទឹកឃ្មុំបងដូចជាអៀនអូនណាស់J  បងប្រាប់អូនទៅចុះ…ថាបងមិនដែលមានស្នេហាជាមួយនារីណាទេ…គឺនៅបរិសុទ្ធ 90ភាគរយណាអូនJ
(កូនក្រមុំ)…ហាស…ម៉េចក៏បានតែ 90 ភាគរយ​ ចុះ10ភាគរយទៀតបងឯងបាត់ទៅណាហើយJ…?
(កូនកំលោះ)…អូ…អូនសម្លាញ់…កុំអាលខឹងណាអូន…ខឹងអញ្ចឹងក៏គួរអោយខ្នាញ់ដែរJ…គឺថា 10ភាគរយទៀត…ពេលបងបានភ្ជាប់ពាក្យជាមួយអូនមុនរៀបការបងតែងយល់សប្តឃើញអូនរាល់យប់…គឺ 10ភាគរយនឹងចាញ់បោកអូនតាមការយល់សប្ត អស់ហើយ…ណាអូនសម្លាញ់J
(កូនក្រមុំ)…បងនិយាយចឹង…មិនចេះខ្មាស់អូនទេអី…ដឹងទេថាអូនព្រឺស្បែកណាស់…J
(កូនកំលោះ)…ហាស…!…អោយបងសុំទោស…មិនដឹងជាអៀនអីទេ…យើងជាប្តីប្រពន្ធទៅហើយ…បងសួរអូនមួយមើល…តាំងពីក្រមុំមកអូនធ្លាប់មានសង្សារទេJ?…ហ៊ឹម…ម៉េចអូនខ្លាចបងអន់ចិត្តនិយាយមិនចេញមែនទេ…អូនសម្លាញ់J?
(កូនក្រមុំ)…យី…បងឯងកុំអាលរំខានបានទេ…អូនស្ទើរឡប់ទៅហើយ…បើបងឯងសួរអញ្ចឹង…ដឹងអត់ថាអូននឹកឈ្មោះនិងរាប់ចំនួនសង្សារដែលអូនធ្លាប់មាន…ចាំតិចបានទេJ! …J

១៨…អាកាសយានិកថ្មីច្រើង
(បុគ្គលិក)…សូមជំរាប…ដល់អ្នកដំណើរទាំងអស់គ្នា…ពេលនេះយន្តយើងត្រៀមចេញដំណើរហើយ…សូមបងប្អូនមេត្តាពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព…ប្រសិនបើលោកអ្នកឃើញថាខ្សែក្រវ៉ាត់ខូច…សូមមេត្តាចងវាដោយចំណងមិនសម្លាប់មុខJ…បើមិនឃើញមានខ្សែក្រវ៉ាតទេ…ចូលប្តូរទៅកាន់កៅអីដែលទំនេរJ…រឺក៏រកខ្សែអ្វីដែលលោកអ្នកត្រៀមភ្ជាប់មកជាមួយចងបណ្តោះអាសន្នសិនក៏បានJ…សូមអធ្យាស្រ័យ…ទោះជាយន្តហោះរបស់យើងហាក់ចាស់ទ្រុឌទ្រោម…ក៏ពិតមែន…តែវាសមនឹងតម្លៃសំបុត្រធ្វើដំណើរថោកនេះហើយJ…តែអ្វីដែលធ្វើអោយយើងទាំងអស់គ្នាកាន់តែមានទំនុកចិត្តពេលនេះ…គឺអាកាសយានិកបើកបររបស់យើងថ្មីច្រើង១០០ភាគរយទើបទទួលបានសញ្ញាប័ត្រកាលពីសប្តារហ៍មុននេះទេ…សូមអរគុណJ…សូមអោយទេវតានិងវត្ថុសក្កសិទ្ធទាំងអស់ក្នុងលោកជួយអោយការធ្វើដំណើរនេះប្រកបដោយសុវត្ថិភាពទាំងខ្ញុំ…និងអ្នកទាំងអស់គ្នាផងចុះJ…ចាំដល់គោលដៅយើងនឹងនំាគ្នាសែនចេកមួយស្និត…J

១៩…ឆ្ងល់នោះឆ្ងល់
(ច្រូច)…ណែពួកម៉ាក…គ្នាឆ្ងល់ដល់ក៏ហើយ…ឆ្ងល់អាច្រឹបនិងអាច្រឹង…អាពីរនាក់នឹងម្ងៃៗលេខតែហ្គេមOnlineមិនដែលចូលរៀនសោះ…ហើយពួកវាលេងម្តងៗរាប់ម៉ោងដាច់បាយដាច់ទឹក…គ្នាឆ្ងល់ណាស់…កោតតែពួកវាលេងកើតវ៉ីJ………?
(ចក់)…មែនក៏អី…?គ្នាក៏ឆ្ងល់ដែល…ហេតុអីបានជាពួកម៉ាកឯងដឹងថាពួកវាលេងហ្គេមដាច់បាយដាច់ទឹក?
(ច្រូច)…ហ្អា…!…ហេតុអីគ្នាមិនដឹង…បើរាល់លើក…អោយតែពួកវាលេងគឺគ្នាតែងតែឈរមើលពួកវាដល់ៗចប់រហូតនឹងJ…!
(ចក់)…អើ…អញ្ចឹងបានអញ្ចឹង…គ្នាឆ្ងល់នោះឆ្ងល់…ឃើញមុខឯងស្លែកប្លែកណាស់វ៉ី…ហើយខែនេះប្រលងធ្លាក់ប្រចំាខែទៀត…J
២០…ការផ្ទុះសង្គ្រាមបណ្ឌិតចាស់និង បណ្ឌិតក្មេង
(ប៉ូលីស)…សុំមេត្តាកុំឡូឡាបានទេ…ឈ្លោះគ្នាមកដល់ប៉ុស្តិ៍ប៉ូលីសហើយនៅតែប្រកែកមិនអស់ចិត្តទៀត…                                                                                                  (បណ្ឌិតចាស់)…ណែលោកប៉ូលីស…នេះជាសិទ្ធិរបស់ខ្ញុំ…ហើយក៏ជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំដែរ…ខ្ញុំបញ្ចប់ថ្នាក់បណ្ឌិតជាងដប់ឆ្នាំមកហើយមិនបាច់មកប្រដៅខ្ញុំទេ…ហាសJ…!                                                                                                                    (បណ្ឌិតក្មេង)…ណែលោកឈ្លោះជាមួយខ្ញុំមួយទាល់មួយមិនទាន់ដឹងឈ្នះចាញ់ផង…ទៅរករឿងប៉ូលីសទៀត…ម៉េចដឹងខ្លួនថាចាញ់…ចង់ប្រើល្បិចថាប៉ូលីសខុបខិតនឹងខ្ញុំមែនទេJ…?                                                                                              
(បណ្ឌិតចាស់)…បទពិសោធន៍ក្មេងខ្ចីណាស់…ទើបនឹងល្បីបានពីរបីឆ្នាំលោកឯងចង់ប្រៀបមួយទាល់មួយនិងយើងផង…កុំច្រលំអី…ប្អូនបណ្ឌិតក្មេង…J                    (បណ្ឌិតក្មេង)…អីយ៉ា…បើលោកនៅតែនៅតែមើលស្រាលខ្ញុំទៀត…ខ្ញុំត្រូវតែប្រកាសសង្គ្រាមមួយទាល់មួលជាមួយលោកពេលនេះហើយ…ថាតើអ្នកណាជាអ្នកខ្លាំងJ…!
(បណ្ឌិតចាស់)…លោកចង់វៃគ្នាមែនទេ…វៃក៏វៃ…ទោះជាយើងចាស់ជាងឯងក៏យើងមិនខ្លាចដែរ…តែបើចាញ់កុំថាចាស់ធ្វើបាបក្មេងJ                                            (ប៉ូលីស)…សូមអង្វរទៅចុះលោកបណ្ឌិតទាំងពីរ…លោកសុទ្ធតែជាអ្នកចេះដឹងមិនគួរដោះស្រាយជំលោះវៃគ្នាដោយកំលាំងបាយទេ…អស់លោកមិនចេះខ្មាសអ្នករៀនបានតិចតួចដូចជាខ្ញុំទេJ?                                                                                                               
(បណ្ឌិតក្មេង)…លោកប៉ូលីសដឹងខ្លួនថាចេះដឹងតិចតួ…មិនយល់បញ្ហារបស់យើងពិតជាត្រឹមត្រូវJ                                                                                           (បណ្ឌិតចាស់)…ត្រូវហើយយើងជាអ្នកចេះដឹង…ពួកយើងមានថាវៃគ្នាដោយកំលាំងកាយឯងណា…គឺពួកយើងវៃគ្នាដោយកំលាំងប្រាជ្ញា…មែនទេ…ប្អូនបណ្ឌិតJ         
(បណ្ឌិតក្មេង)…ត្រូវហើយល្បងបណ្ឌិត…
២១…សង្គ្រាមរវាងបណ្ឌិតចាស់និង បណ្ឌិតក្មេង
(ប៉ូលីស)…ខ្ញុំជាប៉ូលីស…អ្នកណាឈ្នះ…អ្នកចាញ់ខ្ញុំសុំធ្វើជាសាក្សី…                           
(បណ្ឌិតក្មេង)…ល្អណាស់…ចាប់ផ្តើមវៃខ្ញុំមុនមកល្បងបណ្ឌិត…ក្បាច់ស្អីក៏បានដែរ…ខ្លាំងប៉ុណ្ណាក៏ទទួលបានដែរ…J                                                                                   (បណ្ឌិតចាស់)…បាន…ទីមួយបំបែកក្បាច់រូបវិទ្យា…តើប្អូនបណ្ឌិត…បានស្រាវជ្រាវពីវិទ្យាអ្វីខ្លះក្នុងក្បាច់រូបវិទ្យានេះ…J?                                                                             (បណ្ឌិតក្មេង)…ងាយខ្លះណាស់…ដឹងទេថាកាលជំនាន់ដើម…មនុស្សបង្កើតរូបភាពដោយគូរនិងដៃ…តែសម័យនេះគេថតនិងកាម៉េរា…ត្រូវទេល្បងបណ្ឌិតJ?                 (បណ្ឌិតចាស់)…ពិតជាត្រូវគ្មានខុសមែន…ចុះប្អូនបណ្ឌិតចង់វៃអ្វីក្បាច់មកបងវិញJ(បណ្ឌិតក្មេង)OK…ពេលនេះខ្ញុំសុំវៃល្បងក្បាច់ពិសេសគឺបីក្បាច់បញ្ចូលតែមួយ…ពិតជារំជួយចំនេះដឹងរបស់ល្បងបណ្ឌិតមិនខានទេJ…គឺអំពីរសជាតិសំណល់ដែលមិនអាចទទួលយកបាន…តើល្បងបណ្ឌិតយល់យ៉ាងណាពីរូបវិទ្យា, គីមីវិទ្យានិងចិត្តវិទ្យាJ?                                                                                                                                             (បណ្ឌិតចាស់)…សំណួរនេះ…គិតទៅដូចជាមិនជ្រៅហើយក៏មិនឆ្ងាយ…លោកប្អូនបណ្ឌិតពិតជាពូកែច្នៃក្បាច់ពិសេសយកមកវៃគួរអោយសរសើរមែន…ខ្ញុំពិតជាចាញ់ប្អូនបណ្ឌិតហើយ…តើលោកប្អូនបណ្ឌិតអាចជូយប្រាប់ផងបានទេJ ?                          
(បណ្ឌិតក្មេង)…ល្បងបណ្ឌិត…កាន់តែចាស់កាន់តែរិលចំនេះមែនហើយ…សំនួរងាយៗយ៉ាងនេះ…ម៉េចក៏ល្បងបណ្ឌិតវៃមិនចេញJ?…ខ្ញុំចេះសំនួរនេះពេលដែលល្បង…បង្កសង្គ្រាមនិងខ្ញុំប៉ុន្មាននាទីមុននេះ…ដោយល្បងបណ្ឌិតធ្វើឬកក្អេងក្អាងស្ដោះទឹកមាត់មើលងាយលោកប៉ូលីសពីរបីដងនិងណាJ?                                                                 
(ប៉ូលីស)…ជួយប្រាប់មក…ខ្ញុំក៏ពិតជាចង់ដឹងណាស់ដែរ…                                                
(បណ្ឌិតក្មេង)…ចម្លើយគឺងាយស្រួលណាស់…ហាសៗៗ…ពេលល្បងបណ្ឌិតប្រឹងស្តោះគឺជាកំលាំងស្ថិតក្នុងរូបវិទ្យាJ…ទឹកមាត់ដែលស្តោះគឺជាសារធាតុសេរីរាង្គស្ថិតក្នុងគីមីវិទ្យាJ…ហើយវាក្លាយជាសំណល់ចោលទៅក្រៅ…មិនអាចលេបវិញ…វាគឺបង្ហាញ់ពីការមើលងាយស្ថិតក្នុងចិត្តវិទ្យា J

២២…កំពូលអ្នកប្រាជ្ញគ្មានគូរប្រៀប
(និស្សិត)…ខ្ញុំតំណាំងអោយក្រុមនិស្សិតមកពីមហាវិទ្យាល័យបញ្ញាផុតលេខJ…ដែលក្រុមខ្ញុំបានកំពុងតែការពារសារ៉ាណា…បញ្ជប់ថ្នាក់បណ្ឌិត…មានកិត្តិយសសុំសួរលោកជាកំពូលអ្នកប្រាជ្ញគ្មានគូប្រៀបពីប្រធានបទសំខាន់ៗតើលោកមានពេលវេលាទេJ?
(កំពូលអ្នកប្រាជ្ញ)…បានសួរមកចុះ ទាន់ខ្ញុំមិនទាន់ទៅយកនាឡិកាពីកន្លែងជួសជុលJ…អត់នាឡិកាពាក់គឺអត់ដឹងពេលវេលា…សួរដល់ណាក៏បានដែរ J                               (និស្សិត)…តើលោកព្យាយាមធ្វើដូចម្តេចបានក្លាយជាកំពូលអ្នកប្រាជ្ញយ៉ាងនេះ? 
(កំពូលអ្នកប្រាជ្ញ)…Ok…ខ្ញុំប្រាប់កាត់ៗទៅចុះ…គ្រាន់តែអ្នកម្តាយរបស់ខ្ញុំប្រសូត្រខ្ញុំបានបីថ្ងៃគឺខ្ញុំបានចេះនិយាយទៅហើយJ…អាយុបាន១ឆ្នាំខ្ញុំបញ្ចប់ថ្នាក់ទីមួយJ…អាយុប្រាំឆ្នាំខ្ញុំប្រលងជាប់វិទ្យាល័យJពេលនោះក្នុងចិត្តរបស់ខ្ញុំចង់រៀននៅមហាវិទ្យាល័យណាស់,តែគ្រួសារក្រីក្រគ្មានប្រាក់សំរាប់ថ្លៃសាលាJ អាយុទើបតែប្រាំឆ្នាំសុំគេធ្វើការត្រឹមត្រូវក៏មិនបាន…ខ្ញុំក៏តាំងចិត្តខំសិក្សានិងដកពិសោធន៍ដោយខ្លួនឯងនៅតាមហាងកាហ្វេរាល់ពេលខ្ញុំដើរខាត់ស្បែកជើងអោយគេJ…រហូតខ្ញុំអាយុ១៨ឆ្នាំ…ការព្យាយាមបូកនិងប្រាជ្ញារបស់ខ្ញុំធ្វើអោយខ្ញុំក្លាយជាមនុស្សមានប្រជាប្រិយ៍ភាពណាស់ក្នុងការនិយាយបកស្រាយពីបញ្ហាផ្សេងៗJ…ល្បីរហូតដល់សិស្សនិស្សិតមួយចំនួនធំមកចោមរោមស្តាប់ខ្ញុំពេញហាងកាហ្វេគេចម៉ោងមិនចោលសាលាJ…ធ្វើអោយសាលាទាំងនោះប្តឹងខ្ញុំ…ខ្ញុំក៏ត្រូវជាប់គុកពីមូលហេតុនាំសិស្សនិស្សិតគេចសាលាJ…គ្រាន់តែជាប់គុក…បីយប់បីថ្ងៃ…ខ្ញុំបាននិយាយរហូតមិនហូបបាយមិនផឹកទឹកមិនដេកមិនសម្រាកJ…ធ្វើអោយអ្នកជាប់គុកដទៃវិលមុខសន្លប់…និងស្លាប់មួយចំនួន…សូម្បីឆ្មាំយាមគុកក៏ក្អួតចង្អោរប្រកាច់ស្ទើរគ្រាប់គ្នាJ…នេះមកពីខ្ញុំនិយាយបូករួមជាមួយកំលាំងធាតុអ្នកប្រាជ្ញពិសេស…បន្ទាប់មកគេក៏បញ្ចូនខ្ញុំទៅកាន់មន្ទីពេទ្យឆ្គួតព្រោះតែខ្ញុំនិយាយមិនឈប់J…គ្រាន់តែសម្រាកក្នុងមន្ទីពេទ្យឆ្គួតជិតមួយសប្តារ៍…ខ្ញុំបាននិយាយមិនចេះចប់មិនសម្រាកសោះ…ធ្វើអោយទីនោះពពកខ្មៅរំជួយមេឃកក្រើកធរណី…ទីបំផុតអ្នកជំងឺទាំងនោះក៏ជាសះស្បើយពីឆ្គួតគ្រប់ៗគ្នាJ…ទើបពេលនេះខ្ញុំទទួលបានរង្វន់ជាកំពូលអ្នកប្រាជ្ញគ្មានគូរប្រៀប…គឺត្រឹមត្រូវណាស់ក្នុងលោកនេះគ្មានអ្នកណាប្រាជ្ញឈ្នះខ្ញុំទេJ…!


ឆុតទី២៤
២៣…ប៉ាវចិនធានការពារប្រពន្ធមួយណា
(ស្តេច)…ប៉ាវចិនធាន…ឯងជាមន្ត្រីមុខក្រាស់ប្រកាន់យុត្តិធម៌បីជំនាន់មុខហើយ……គួរអោយសរសើរណាស់…J                                                                                                                            ​​    ​   (ប៉ាវចិន)…ខ្ញុំម្ជាស់អរព្រះគុណខ្លាំងណាស់ព្រះអង្គ…                                                                      (ស្តេច)…ល្អណាស់ៗ…ក្រោយឡើងមិនបាច់ចំតិតគូដថ្វាយបង្គំយើងឯងជិតរៀបការហើយJ…យើងចង់សួរឯងថាក្នុងចំណោមអនាគតភរិយារបស់ឯងនិងយើងជាស្តេចផែនដី…តើឯងសំរេចចិត្តយកមួយណា?                                                                                                                                                 (ប៉ាវចិន)…ព្រះអង្គពិតជាស្តេចមានប្រាជ្ញាញ្ញាណណាស់…ខ្ញុំជាបុរសក្លាហានស្មោះត្រង់ស្នេហាទាំងជាតិនិងគ្រួសារ…ច្បាស់ណាស់និងត្រូវយកមួយណាJ                                                                                (ស្តេច)…ឯងស្តាប់យើងអោយច្បាស់…យើងនិងភរិយាឯងត្រូវយកមួយណា?​                                     (ប៉ាវចិន)…ព្រះអង្គទូលបង្គំថ្វាយដល់ព្រះអង្គហើយថាទូលបង្គំយកមួយណាJ                                                                      (ស្តេច)…ហឹស……!ប៉ាវចិនធានមុខក្រាស់ចិត្តដែក…ឯងកំពុងធ្វើអោយយើងខ្ញាល់ហើយ J                                      (ប៉ាវចិន)…កុំអាលខ្ញាល់ព្រះអង្គ…ប្រហែលព្រះអង្គមិនជ្រាបទេថាអនាគតភរិយារបស់ទូលបង្គំនាងមានឈ្មោះថាមួយណាJទូលបង្គំគិតថាព្រះអង្គច្បាស់ជាចាំឈ្មោះនេះ…ព្រោះមួយណាធ្លាប់ជានារីក្រមុំដ៏ស្រស់ស្អាតបំផុតនៅហានចូវតែព្រះអង្គបានបោកប្រាស់ទាក់យលស្នេហានិងភាពបរិសុទ្ធព្រហ្មចារីរបស់មួយណា…រហូតមួយណាធ្លាក់ខ្លួនឈឺដោយជំងឺផ្លូវJ…ក្នុងនាមខ្ញុំជាបុរសពិតសុខចិត្តយកមួយណារៀបការធ្វើជាភរិយាស្របច្បាប់…                                                                                                           (ស្តេច)…ឈប់និយាយ…J ឯងពិតជាមុខក្រាស់ហើយថ្លើមធំមែន…ឯងចង់ក្បត់មែនទេ…បានជាហ៊ានហែកកេរ្តិ៍យើងអោយខ្មាស់គេក្នុងចំណោមមុខមហាមន្ត្រីមែនទេ…J?                                                       (ប៉ាវចិន)…ទូលបង្គំមិនហ៊ានទេ…ហើយក៏គ្មានលិទ្ធិភាពឯណាទៅហែកកេរ្តីព្រះអង្គអោយចេញខ្មាស់គេបានទៅJ…ព្រោះកេរ្តិ៍របស់ព្រះអង្គទុកដាក់ដោយព្រះអង្គហើយមានអ្នកការពារ…រួមទាំងមានស្រីស្នំចាំមើលថែរម៉ាស្សាគ្រប់ពេលJ…ធ្វើម៉េចទើបទូលបង្គំអាចហែកអោយពួកមន្ត្រីទាំងនេះឃើញ…ទូលបង្គំមិនថ្លើមធំរហូតភ្លេចខ្លួនឯងថាជាប្រុសទេ…ហឹម…ព្រះអង្គJ    



០១…មួយនាទីនៃឋានសួរគ៌
(តា)…ណែអាចៅ …ស្មើរនេះហើយមិនចង់ក្រោកទៀត…ហួសពេលយកគោទៅឃ្វាលហើយ…ម៉េចក៏ដេកត្រម៉ក់យ៉ាងនេះ…ឯងមិនស្រួលខ្លួនរឺអី?
(ចៅ)…ស្លាប់ហើយតាដាច់យល់សប់ខ្ញុំអស់ហើយ…ជិតបានសម្រេចទៅហើយ…ហឹម…តាអើយ…តា…
(តា)…ចៅឯងយល់សប់ស្អីខ្លះទៅ…ប្រាប់តា មកល្អរឺអាក្រក់?
(ចៅ)…បាទ…យល់សប់ល្អមហាល្អគឺចៅយល់សប់ឡើងឋានសួរគ៌ថ្វាយបង្គំព្រះ…ហឺយ!តែដោយសារតាដាស់ខ្ញុំទើបបានជា សយដាច់យល់សប់អស់ប្រែជាមិនល្អ…ពិតជារំខាន់មែនតា
(តា)…អើ…ថ្វាយបង្គំព្រះគឺល្អណាស់…តើចៅមានបានសុំអីពីព្រះទេ…គឺមិនងាយបានជួបព្រះទេណាចៅ
(ចៅ)…បាទ…គឺចៅបានទូលសួរព្រះថា…(ឧព្រះអង្គអើយតើមួយលានឆ្នាំព្រះត្រូវជាប៉ុន្មានឆ្នាំឋានមនុស្សទៅ?)ពេលនោះព្រះបន្ទូលថា…(ស្មើរនឹងមួយនាទីឋានព្រះប៉ុណ្នោះ)…ដោយលឺថាយូរយ៉ាងនេះ…ទើបចៅខ្លាចមិនបានជួបតាទើបប្រញ៉ាប់សួរសំនួរពិសេសទៅព្រះថា…(បើអញ្ចឹង តើមួយលានដុល្លានៅឋានរបស់ព្រះអង្គនេះស្មើរនិងប៉ុន្មានដុល្លាឋានរបស់មនុស្សលោកទៅក្រាបទូល?…)ពេលនោះព្រះមានបន្ទូលថា…(ក្នុងឋានព្រះគឺស្មើរតែមួយសេនប៉ុណ្នោះ)…ពេលនោះចៅគិតចង់សុំលុយពីព្រះព្រោះយើងនៅឋានមនុស្សក្រណាស់ប្រហែលជាព្រះមិនកំណាញ់ទេ…ចៅបានទូលសុំព្រះអង្គថា…(បើព្រះអង្គអាណិតអោយទូលបង្គំសុំតែមួយសេនឋានព្រះយកដូរនៅឋានមនុស្សលោកព្រោះខ្ញុំនិងលោកតារស់នៅក្រណាស់)…ព្រះពិតជាមានសេចក្តីមេត្តាបានព្រះបន្ទូលថា…(អើ…សូមចៅឯងចាំមួយនាទីសិនណា…យើងទៅយកមួយសេនអោយចៅឯងនិងតារបស់ចៅឯងដូរចាយនៅឋានមនុស្ស)…ហឺយ…ស្តាយណាស់…!
(តា)…ហើយចុះយ៉ាងម៉េចទៀតទៅចៅ…
(ចៅ)…គឺមកពីលោកតាប្រញាប់ដាស់ខ្ញុំពេក…ទុកអោយខ្ញុំចាំព្រះអង្គតែមួយនាទីយើងច្បាស់ជាមានឈប់ក្រទៀតហើយ…នេះខុសមកពីតានឹង……


០២…កំពូលបោកប្រាស់ភ្លាត់ស្នៀត
(មេបក្សបោកប្រាស់)…ក្នុងនាមយើងជាមេបក្សនឹកនាំអោយបក្សបោកប្រាស់ឆ្លាសគ្នាស៊ីខ្ទេច…មានកិត្តិយសចាប់ផ្តើមសរុបទិន្នន័យបោកប្រាស់ប្រចាំឆ្នាំដែលសមាជិកបក្សបានប្រឹងប្រែងអស់ពីគ្រប់ស្ទីលបោកគួរអោយសរសើរ…៖
            ០១…ក្រុមរុយស្លាបដែករីកចំរើន៣០%ក្នុងការបោកប្រាស់លុយតាមInternetទូរទាំងពិភពលោក     ​​​​​    អបអរសាទរ…!
            ០២…ក្រុមមេអំបៅប្រាំពីរពណ៌បានរីកចំរើន៤០%ក្នុងការបោកប្រាស់ប្រុសៗតាមទូរស័ព្ទនិង​​​​​​​​                  Internetទូរទាំងពិភពលោក…អបអរសាទរ…!
            ០៣…ក្រុមសំទាន៩ជាតិដែលមានសមាជិកច្រើនជាងគេបានរីកចំរើន៥០ភាគរយក្នុងការបោក​                  ប្រាស់ដើរសុំទានគេតាមផ្លូវគ្រប់ទីកន្លែងគ្រប់ពេលវេលារហូតអភិវឌ្ឍន៍ដល់ថ្នាក់សុំទានគេ ​​                   តាមSMS ទូរស័ព្ទនិងInternetទូរទាំងពិភពលោក…អបអរសាទរ…!
            ០៤…ពិតជាអន់ណាស់ចំពោះក្រុមកណ្តុររោមមាសមានការធ្លាក់ចុះ -៥០%ហើយមេក្រុមភ្លាត់
​             ស្នៀរត្រូវជាប់គុកទើបនឹងចេញ…ដែលមានភារកិច្ចបោកប្រាស់តាមដងផ្លូវពិតជាអន់គួរអោយ
             ខ្មាស់គេណាស់…តើឯងជាមេក្រុមគេមានអីត្រូវបកស្រាយពីការបរាជ័យនេះទេ?
(មេក្រុមកណ្តុររោមមាស)…សូមជំរាបលោកមេបក្ស…ពេលខ្ញុំកំពុងល្បាតប្រតិបត្តិការងារបោកប្រាស់នៅជាយទីក្រុងភ្នំពេញតាមបញ្ចាររបស់លោកមេបក្ស…ឃើញមានប្រជាជនកំពុងចោមរោមនៅគ្រោះថ្នាក់ចរាចរណ៍មួយជាង៥០០នាក់ជុំជិត ខ្ញុំគិតប្រហែលជនរង់គ្រោះជាមនុស្សពិសេសហើយ…ហើយលឺប៉ូលីសថាមិនទាន់ស្គាត់អត្តសញ្ញាណទៀត…ពិតជាឧកាសល្អណាស់…ខ្ញុំក៏បានធ្វើជាយំស្រែកហៅឈ្មោះជនរងគ្រោះហើយប្រាប់គេថាខ្ញុំត្រូវជាឪពុកជនរងគ្រោះ…ទើបគេព្រមបើកផ្លូវអោយចូលទៅជិត…ស្រាប់តែប្រជាជនទាំងនោះមើលមុខខ្ញុំគ្រប់គ្នាហើយស្តោះទឹកមាត់ដាក់ក្បាលខ្ញុំស្ទើរលិចស្លាប់ព្រោះជនរងគ្រោះនោះគឺជាសត្វឆ្មាមួយក្បាលនិងឆ្កែពីរក្បាលទៅវិញ…ទីបំផុតក៏ត្រូវប៉ូលីសដាក់ខ្នោះជាប់គុកអស់ ៦ខែពីបទបោកប្រាស់មហាជន…ពិតជាសយមែនណាលោកមេបក្ស……
០៣…សុខចិត្តខាត់ព្រោះតែស្នេហា
(ច្រូច)…ណែសម្លាញ់គ្នាបែកពីឯង២ឆ្នាំគ្នារៀនមហាវិទ្យាល័យឆ្នាំទី១ទៅហើយ…ហេតុអីឯងរៀនពូកែជាងគ្នាបែរជានៅរៀនថ្នាក់ទី១១ដដែលយ៉ាងនេះ?
(ច្រឹង)…ហឹម…សម្លាញ់ឯងដឹងទេ…កាលនឹងគ្នារៀនថ្នាក់ទី១១ គ្នាបានស្រលាញ់នារីម្នាក់នាងរៀនថ្នាក់ទី៩…ហឹម…
(ច្រូច)…ចុះហេតុផលនិងលិទ្ធិផលវាយ៉ាងម៉េច?
(ច្រឹង)…បានត្រឹមតែខកចិត្ត និងរៀនថ្នាក់ទី១១ដដែល…ហឹម…
(ច្រូច)…ម៉េចចឹងសម្លាញ់?
(ច្រឹង)…គឺថាដោយគ្នាស្រលាញ់នាងពេក…ក៏សុខចិត្តខាត់ព្រោះស្នេហា រៀនថ្នាក់ទី១១ដល់ទៅ២ឆ្នាំដើម្បីចាំនាងឡើងដល់ថ្នាក់១១នឹងអាលបានរៀនជាមួយគ្នា…តែវាចង្រៃអី…ហឹម…!
(ច្រូច)…ចង្រៃមូលហេតុអីទៅសម្លាញ់…?
(ច្រឹង)…គឺ២ឆ្នាំក្រោកមកនាងរៀនថ្នាក់ទី៩ដដែលនឹង…ហឹម…
(ច្រូច)…ហាស…!នារីដែលឯងស្រលាញ់អីក៏ល្ងង់យ៉ាងនេះ កោតសិស្សពូកែដូចឯងស្រលាញ់នាងទៅកើត…វឺ…?
(ច្រឹង)…នាងមិនល្ងង់ទេ…បើល្ងង់មែនប្រហែលគ្នាមិនខកចិត្តទេ…គឺថានាងនៅរៀនថ្នាក់ទី៩នាងសុខចិត្តខាត់ព្រោះស្នេហាដូចគ្នាដែរ…ព្រោះតែនាងត្រូវរង់ចាំអាមួយទៀតដែលនាងស្រលាញ់រៀននៅថ្នាក់ទី៧នឹងណាសម្លាញ់…ឯងគិតទៅមើល…ប៉ុណ្នឹង…ល្មមឈឺចាប់ក្អួតឈាមទេសម្លាញ់…ហឹកៗៗៗ……
(ច្រូច)…មានន័យថានាងក៏ជាសិស្សពូកែមិនចាញ់ឯងប៉ុន្មានទេ
០៤…ប្អូនប្រុសខ្ញុំជាមនុស្សយន្ត
(ម៉ាក់)…ណែកូនសម្លាញ់…ញ៉ាំបាយទៅកូន…ញ៉ាំបាយអោយច្រើនឆាប់ធំ…តិចអាអូនកើតមកធំជាងកូនណា…
(កូន)…បាទម៉ាក់…
(ម៉ាក់)…ឈ្លាតណាស់កូនសម្លាញ់…ញ៉ាំទៅអាលអោយម៉ាក់លេបថ្នាំ…
(កូន)…ហ្អា!…ម៉ាក់ហេតុអីម៉ាក់លេបថ្នាំរហូតទាំងពីមានអាអូន…អាអូនឈឺរឺម៉ាក់ឈឺ?
(ម៉ាក់)…អាអូននិងម៉ាក់អត់ឈឺទេ…គឺម៉ាក់លេបវិតាមី A វិតាមី​នB វិតាមីន Cអោយអាអូនកើតមកឆ្លាតនិងណាកូន…
(កូន)…អូ…ចឹងបានន័យថាអាអូនកើតមកចេះភាសារអង់គ្លេសមិនបាច់រៀនដូចកូនមែនទេម៉ាក់…ចឹងបានកូនឃើញប៉ាក៏ប្រឹងផឹកABDជួយអាអូនរាល់ថ្ងៃដែរ…
(ម៉ាក់)…ហឺយ…កូនខ្ញុំពិតជាឆ្លាតជ្រុលមែន…
(កូន)…ម៉ាក់ៗៗ…ចុះអានេះថ្នាំអីគេដែរទៅ…?
(ម៉ាក់)…នេះគឺជាថ្នាំសារធាតុដែកក៏លេបដើម្បីអាអូនដែរ…
(កូន)…ហាស…!មានន័យថាម៉ាក់កើតអាអូន មកឆ្លាតជាងខ្ញុំ ហើយអាអូនជាមនុស្សយន្តដែកទៀត…ម៉េចកាលខ្ញុំនៅក្នុងពោះម៉ាក់ ៗអត់បានធ្វើដូចអាអូនចឹង…កូនមិនព្រមញ៉ាំបាយទេនាំតែអស់បាយប៉ាម៉ាក់…កូនចង់ចូលក្នុងពោះម៉ាក់កើតសារថ្មីអោយឆ្លាតនិងជាមនុស្សដែកអោយខ្លាំងជាអាអូនណាម៉ាក់…ព្រោះខ្ញុំជាបងអាអូនមែនទេម៉ាក់…?
០៥…ក្នុងប្រព័ន្ធCall Free
(យមរាជ)…ណែ…ចៅសុខមូលហេតុអីបានជាចៅឯងស្លាប់ទាំងនៅក្មេងយ៉ាងនេះ?
(ចៅសុខ)…បាទ…ជំរាបលោកយមរាជ…គឺខ្ញុំស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍…ព្រោះតែខ្ញុំបើកបររថយន្តទាំងស្រវឹងសា្រ…
(យមរាជ)…ហឹម…ចៅសុខឯងស្លាប់នេះពិតត្រឹមត្រូវព្រោះល្មើសច្បាប់បើកបរ…តើឯងមានអីមិនទាន់អស់ចិត្តទៀតទេ?
(ចៅសុខ)…បាទទាន…គឺពេលខ្ញុំបើករថយន្តនោះមានទាំងប្រពន្ធទើបរៀបការផង…មិនដឹងជានាងយ៉ាងទេពេលនេះ…តែខ្ញុំជ្រុះបាត់ទូរស័ព្ទទៅហើយ…តើលោកយមរាជអាចអោយខ្ញុំខ្ចីទូរស័ព្ទCall​ទៅប្រពន្ធបាទចាំខ្ញុំអោយលុយថ្លៃ​Call?
(យមរាជ)…បានCallទៅចុះយើងមិនថាអីទេចៅសុខ…
(ចៅសុខ)…(អាឡូអូនសម្លាញ់…អូននៅទីណានឹង…អូ…បងនៅឋាននរក…មិនអីទេអូន…ថែរខ្លួនកុំអាលយកប្តីថ្មីណាអូន…OKពេលអូននឹកបងអូនអាចSave​លេខនេះទុកCallមកក៏បានព្រោះនេះជាលេខលោកយមរាជគាត់ចិត្តល្អណាស់អូន…បងចង់អោយអូនរាប់អានគាត់ដូចបងប្អូនអញ្ចឹង…កុំភ្លេចផ្ញើរស្រាបារាំងបួនប្រាំដប់មកទុកគ្រាន់បងអផ្សុកកំដរអារម្មណ៍ជាមួយលោកយមរាជ…OK See you ណា​អូនសម្លាញ់…)…បាទលោកយមរាជ…អរគុណណាស់…ប្រពន្ធខ្ញុំចិត្តល្អណាស់…Callប៉ុន្មាននាទីមេញអស់ថ្លៃប៉ុន្មានទៅលោកយមរាជ…?
(យមរាជ)…ហាស…ហាស…ហាស…កុំបារម្ភអី…ក្នុងប្រព័ន្ធគឺCall Free ណាចៅសុខ…ព្រោះប្រពន្ធចៅសុខឯងនាងក៏នៅឋានរកដែរ…ហាស…ៗៗៗ
០៦…ធ្វើមេពិតជាពូកែចាំ
(រស្មី)…ហ្អេ…សារឿន…គ្នាកោតមេយើងដល់ហើយ…វ៉ី…កោតខួរក្បាលគាត់ពូកែចាំមែនទែន…សម្លាញ់ឃើញទេ…ប្រជុំប៉ុន្មានដងគាត់ដាក់តឿនពួកយើងពីរឿងពីមុនៗយូរយ៉ាងណាក៏គាត់លើកមកអត់ភ្លេចសោះ?
(សារឿន)…ហឹស…មិនសូវជាប៉ុន្មានទេ…
(រស្មី)…មិនសូវយ៉ាងម៉េច…ឯងដឹងទេកាលឆ្នាំ២០០៩គ្នាមានកំហុសធំៗពីរដងនិងកំហុសតូចតាច៥ដងគាត់នៅលើកមកព្រមានគ្នាទៀត…យូរហើយ…ដោយខ្លាចគាត់ពូកែចាំគ្នាព្យាយាមមិនអោយខុសទេរហូតដល់គាត់សរសើរគ្នាថាជាបុគ្គលិកឆ្នើម…តែចង្រៃអី ២០១២នេះកាលថ្ងៃច័ន្ទមុនគ្នាយឺតតែ២០នាទីព្រោះបែកកង់ម៉ូតូក៏ត្រូវគាត់ចាំ…យកទាំងអាចាស់និងអាថ្មីមកអប់រំឡើងក្តៅខ្លួនស្ពឹកមុខ…ហឹមគាត់ពិតជាពូកែសមជាមេពួកយើងមែន…
(សារឿន)…ពូកែអីប៉ុណ្នឹងៗ…មិនដល់មេចាស់របស់គ្នាទេ…ឯងដឹងទេ…គ្នាឈប់ធ្វើការជាមួយគាត់៣ឆ្នាំហើយពេលឪពុកគាត់ស្លាប់គាត់នៅចាំCallទូរស័ព្ទមកនិងយកសំបុត្រអញ្ចើញគ្នាទៀត…ហើយបន្ទាប់មកគ្នាដូរការងារ៥ដងដូរផ្ទះជួល៨ដងដូរលេខទូរស័ព្ទ៤ដងហើយមកដល់២០១២នេះគឺ៨ឆ្នាំហើយ…ចេះគាត់នៅចាំស៊ើបសួរមកជួបគ្នាហៅផឹកការហ្វេរកាលពីសប្តារហ៍មុនជូនធៀបអញ្ចើញការកូនស្រីគាត់…ហឹម…ព្រោះកាលគ្នាធ្វើការជាមួយគាត់…គាត់បានចូលរួមការរៀបការរបស់គ្នាទាំងប្តីប្រពន្ធ…ហើយចង់ដៃតែមួយ…ពេលនេះកោតគាត់នៅចាំគ្នាមកអញ្ចើញគ្នាតែម្នាក់ឯងទៅការកូនស្រីគាត់អញ្ចឹង…រស្មី…ឯងគិតមើលគាត់ពូកែចាំប៉ុនណាធៀបនឹងមេយើងសព្វថ្ងៃនឹង……!
 ០៧…ហេតុអ្វីឡើងថ្លៃ?
(ប្រជាជន០១)…ហេតុអ្វីទំនិញនិងសេវាកម្មចេះតែឡើងថ្លៃគួរអោយបារម្ភយ៉ាងនេះ?
(មន្រ្តី)…ទំនិញនិង​ សេវាកម្មឡើងថ្លៃព្រោះវាមានទំនាក់ទំនង់ក្នុងនិងក្រៅឆាកអន្តរជាតិ
(ប្រជាជន០២)…ហេតុអីសូម្បីតែទឹកឃ្មុំក៏ឡើងថ្លៃដែរ?
(មន្រ្តី)…ទឹកឃ្មុំឡើងថ្លៃព្រោះស្កវាកំពុងឡើងថ្លៃដែរ…ហើយទឹកត្នោតក៏ឡើងថ្លៃដែរ…ព្រោះអ្នកលក់ទឹកឃ្មុំច្រើនលាយស្ក…
(ប្រជាជន០៣)…ហេតុអីឡានឈ្នួលឥឡូវឡើងថ្លៃគួរអោយខ្លាច​?
(មន្ត្រី)…កម្មករនាំគ្នាដំឡើងថ្លៃ…ឡានឈ្នួនត្រូវតែឡើងថ្លៃ…ព្រោះឡានផលិតនៅស្រុកគេ…ហើយសាំងឡើងថ្លៃឡានត្រូវការប្រើសាំង…ឯឡានក៏ឡើងថ្លៃដោយសារសាំង​…សាំងទាំងនឹងក៏មកពីស្រុកគេអញ្ចឹងបានឡានឈ្នួលឡើងថ្លៃដែរនឹង…
(ក្មេងតូច)…អូ…លោកពូ…ខ្ញុំឆ្ងល់ណាស់…ឡានឡើងថ្លៃព្រោះសាំងនិងស្អីៗវាទាក់ទង់គ្នា…ចុះហេតុអីបានជាពងទាក៏ឡើងថ្លៃដែរ?…រឺមកពីពងទាឥឡូវបានពងមកពីមេទេដែលមកពីស្រុកគេ…ឆ្ងល់ណាស់លោកពូ…ប្រហែលទាទាំងនឹងសុទ្ធតែនាំគ្នាផឹកសាំងហើយបានជាពងវាឡើងថ្លៃមិនឈប់សោះ…មែនទេពូ?
សូមដេកចាំអាននៅវគ្គទី០២ជាវគ្គបន្ទាប់

No comments:

Post a Comment