អនុស្សាវរីយ៍នៅតែបន្ត
បទកាកគតិ និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១ អនុស្សាវរីយ៍ ចុកផ្សាញ៉មញី បរទេសឈាមខ្មៅ
ស្បែកសល្បិចវាល់ សំណល់ចាំដៅ រាល់ខ្មែរអស់ទៅ
ស្ទើរមួយទសវត្ស។
០២ រាស្ត្រខ្មែរវេទនា គ្រប់ក្មេងជរា ស៊ូទ្រាំមិនអត់
ពុះពារគ្រប់គ្នា វេលាកំណត់ ឈាមលាន់ស៊ូស្បថ
ប្រឆាំងប្តាជ្ញា។
០៣ ឯករាជ្យជិវិត សន្តិភាពពិត ដង្ហែរបិតា
ផ្អើលពេញទ្វីបលោក អោយឈ្ងោកនេត្រា មកមើលខេមរា
ប្រាថ្នាស៊េរី។
០៤ គ្រប់រាល់ការទូត រឹតឆាប់ធំលូត ពេញអស់លោកីយ៍
គាំទ្រអបអរ ខ្មែរល្អជាអ្វី គំរូបារមី
សក្ខីពេញលេញ។
០៥ បារាំងបើកភ្នែក បាំងដៃសស្លែក មើលក្សត្រទន្ទេញ
នាំរាស្ត្ររាប់លាន ទន្រ្ទានមេទេញ មាគ៌ាលើរេញ
វិរះក្លាហាន។
០៦ ដដែលដដែល ស៊េរីជាខែល សន្តិភាពបាន
ទាំងមុខក្រញ៉ូវ តំរូវលាឋាន អោយខ្មែរសុខសាន្ត
នាំដោយក្សត្រថ្លៃ។
០៧ កូនខ្មែរគ្រប់រូប នាំគុណសែនធ្ងន់ ធំដុំប្រពៃ
វប្បធម៌រស់កើត កំនើតមិនភ័យ បរទេសបំភ័យ
ស៊ីរូងផ្តាច់គល់។
០៨ អំនាចពេញដៃ បានដល់ក្សត្រវៃ ត្រជាក់មង្គល
សន្តិត្រាត្រាណ គ្រប់ប្រាណបានយល់ សម័យល្អក់ខ្វល់
ប្តូរមករុងរឿង។
០៩ សូមជូនពរគុណ បំណាច់នឹងធ្ងន់ ចូលយើងប្រឹងឡើង
លើកស្ទួយរាជា មាគ៌ាថ្កុំថ្កើង្គ ណាចក្រល្អឡើង
រួបរួមសាមគ្គី។
១០ មកដល់ពេលនេះ ឆ្លងកាត់វិតវិស ធ្លាក់ក្នុហអវចី
របបផ្តេសផ្តាស ឆ្កួតច្បាស់អោយភ័យ គិតខ្លីល្ងង់ល្ងី
វក់វីកាប់ចាក់។
១១ សំណាងដែលល្អ កូនខ្មែរស្មោះស តស៊ូរុញធាក់
ពួកខ្មែរលាបពណ៌ មិនទ្រមិនដាក់ ប្រឹងកាច់ច្រវ៉ាក់
រំដោះជាតិអើយ។
១២ មានដល់ទៅបី ទេវតារស់ថ្មី បានមកដល់ហើយ
រួបរួមកូនខ្មែរ ដង្ហែរផុតស្បើយ លើករាជ្យក្សត្រត្រើយ
តតាមដូនតា។
១៣ ស៊ូប្រឹងខំអត់ ទឹកចិត្តអំនត់ ខ្មែរអើយដល់ណា
នឹងប្តូរប្រពៃ លីលាលុបចារ បញ្ឆោតដោតថា
ក៏ខ្មែរមិនល្ងង់។
១៤ វិលវិញធ្វើអ្វី បើជនប្រុសស្រី ដែលធ្លាប់លិចលង់
ឈប់ទៅឈប់ទៅ សុំនៅក្នុងវង់ ជួយជាតិផោផង់
នយោបាយរួម។
១៥ រួមចិត្តរួមកាយ កុំទៅចំណាយ បាត់សាមគ្គីរួម
បែរមកជាក់ស្តែរ កុំក្លែងលោងលួង នាំតែកេរ្តីយ៍ខ្មួង
ខ្មាស់ខ្មោចជិតខាង។
ទីក្រុងតាខ្មៅ ១២: ១៣ pm ១៣…មករា…២០១០
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
No comments:
Post a Comment