និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១.សេចក្តីស្លាប់គ្មានអ្នកចង់រាប់រកហើយក៏គ្មានអ្នកណាចង់ស្លាប់ ប៉ុន្តែវានឹងមកដល់គ្រប់គ្នា!!!
០២.ផ្ទៃមេឃខ្មៅអួរអាប់ផ្សែងឈ្ងៀមឆួលពីបេះដូងឆេះខ្លោច
ដោយសារកំដៅខ្សែនិស្ស័យស្នេហ៍ក្បត់!!!
០៣.សម្លឹងកែវភ្នែកអូនដោយអត្តន័យស្នេហ៍ស្មោះ
ត្រដរនិងទឹកភ្នែកដង្ហៅស្នេហ៍ចាស់អោយត្រលប់!!!
០៤.អត្តន័យជីវិត អត្តន័យស្នេហ៍ សៀវភៅមួយក្បាលមានមួយទំព័រ អានទៅមិនត្រលប់
មិនអាចចប់ មិនអាចបកប្រែ ប៉ុន្តែបង្កប់ទៅដោយចម្ងល់ក្នុងចម្លើយជាការពិត!!!
០៥.សៀវភៅមួយក្បាលមានមួយទំព័រគឺជាកញ្ចក់វេទមន្ត ដែលគ្មានបង្កប់ទៅដោយអត្តមន្ត!!!
០៦.ស្នេហាស្រស់ថ្លាថ្មីគឺ ជាដង្ហើមជីវិតក្រោយមេឃភ្លៀងធ្លាក់ជោកជំ ជាធម្មជាតិស្នេហាលូតលាស់ក្រោយពេលឆេះក្រៀមស្វិត!!!
០៧.ស្នេហាចាស់ត្រលប់វិញជាការផ្លាស់ប្តូរឆាកជីវិតបែបវេទនាបំផុត!!!
០៨.ស្នេហាស្មោះត្រង់គឺជាថ្នាំទេពដែលអាចព្យាបាលជំងឺចិត្តគ្រប់បែបយ៉ាង!!!
០៩.គ្មានអី្វឈឺចាប់ជាងពេលដែលបែកបាក់ស្នេហាដោយការក្បត់ចិត្ត!!!
១០.ពេលវេលាមិនត្រលប់មកវិញដូចអូននិងបងជានិរន្រ្តន៍!!!
១១.ស្នេហ៍អើយបែកហើយបែករហូតដូចជាទឹកហូរកាត់បេះដូងបង!!!
១២.ភ្លៀងផ្គខ្យល់បក់រន្តំធ្វើអោយបេះដូងខ្ញុំអើយឈឺចាប់ណាស់!!!
១៣.ភ្នំភ្លើងផ្ទុះ
ព្រិលធ្លាក់ហើយ ស្នេហាខ្ញុំអើយរលាយសូន្យ!!!
១៤.ឪស្រែប្រហើរក្លិនស្រូវ ដង្កូវចេះស្លឹកមន ទម្រុនកម្លោះទីក្រុងនិងក្រមេះស្រុកស្រែ!!!
១៥.ខ្ញុំអាចនឹងរស់ រស់ដល់ទីបំផុតដែលមនុស្សមិនមែនមនឹស្សនៅតែរស់!!!
១៦.បរាជ័យមួយគ្រាវាគ្រាន់តែជាផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃជីវិតប៉ុណ្ណោះ!!!
១៧.ស្រែចាករដូវស្រូវចាកជង្រុក ស្នេហ៍ស្មោះជួបវិញស្នេហ៍ក្បត់បែកឆ្ងាយ!!!
១៨.ជីវិតមានតែមួយរស់អោបទុក្ខព្រួយព្រោះស្នេហាក្បត់!!!
១៩.ក្បត់ហើយថែមក្បត់ទៀតវាជាអត្តន័យស្នេហ៍ស្រីមាយាទសាវាផ្កាក្រដាសគ្មានវេលា តនិស្ស័យស្មោះនិងស្នេហាពិត!!!
២០.ក្បត់ខ្លួនឯង កំហុសខ្លួនឯងអ្វីៗគឺត្រូវតែបាត់បង់ដោយខ្លួនឯង!!!
២១.ក្នុងលោកនេះមិនដែលមានមនុស្សលោកណាប្រកែកនិងរឿងស្នេហ៍ទេ ប៉ុន្តែស្នេហាទេដែលប្រកែកចំពោះការមិនយល់ច្បាស់និងនិយមន័យស្នេហ៍ពិត!!
!
២២.ស្នេហារវាងជាតិសាសន៍ផ្សេងគ្នាវាជានិស្ស័យការពិតក្នុងការរីកចំរើនគំនិតវិទ្យាស៊េរីភាពក្នុងលោកមនុស្សនៅ!!!
២៣.ស្នេហ៍ក្បត់រវាងជនជាតិមួយនិងជនជាមួយវាជាការបង្ហាញពីភាពមិនរើសអើង តែវាជាការគេងប្រវ័ញ្ជដោយសមហេតុផលជាអន្តរជាតិ!!!
២៤.ស្នេហ៍ស្មោះរវាងជាតិសាសន៍មួយនិងជាតិសាសន៍មួយជាការបង្ហាញពីភាពរើសអើងខ្លួនឯង
តែវាជាការតស៊ូនិងអត់ទ្រាំគ្រប់សកម្មភាពជាតិសាសន៍មនុស្សលោក!!!
២៥.ភាពបាត់បង់ទឹកចិត្តក្នុងការទទួលយកអ្វីមួយវាជាជំងឺទៅរកភាពបរាជ័យមិនអាចដកថយបាន!!!
២៦.ជនជាតិនៃតជាតិសាសន៍មួយមិនអាចបង្ហាញនិងភ្ជាប់មកពីកំណើតនៃជាតិសាសន៍ខ្លួននូវអត្តចរិក អក្បកិរិយាបានឡើយ ប៉ុន្តែសង្គម ការនឹកនាំ មិត្តភាពអន្តរសម្ព័នជាតិមួយអាចបង្ហាញនិងបង្កាប់បញ្ជារអំពីអត្តចរិកអក្បកិរិយាដូចជាមេរៀននៃកំនើតសុទ្ធសាត!!!
២៧.ពេលវេលាវាកំពុងតែជំរុញការប្តូរផ្លាស់កាន់តែញឹក ប៉ុន្តែសុំកុំគិតចង់បានបទពិសោធន៍បែបប្តូរផ្លាស់បែបនេះ!
បញ្ជប់វាទៅរឺបន្ថយវាប្រសិនបើអ្នកចង់រកកន្លែងពិតប្រាកដ ដែលអាចកត់ត្រានិងបង្ហាញបទពិសោធន៍របស់អ្នក!!
ខ្មោចជីវិតវាមិនអាចពិចារណាបាន ជីវិតនៃខ្មោចក៏មិនត្រូវបានខ្វល់ដែរ!!!
២៨.ពិភពលោកនេះគ្មានកន្លែងសំរាប់ផ្ទុកចិត្តមនុស្សគ្រប់គ្រាន់ទេ!!!
២៩.ក្នុងលោកនេះគ្មានអ្នកណាម្នាក់ចង់ស្ថិតក្រោមឥទ្ធិពលនិងក្រោមសំបកនៃការពិតរវាងគ្នានិងគ្នាឡើយ!!!
៣០.គ្រួសារមិត្តភក្តិសត្រូវវាគ្រាន់តែជាពាក្យរបស់សមនុស្សនិយាយចាត់ទុកប៉ុណ្ណោះតែវាមិនអាចអចិន្រ្ទៃន៍បានទេ អ្វីៗត្រូវសំលឹងខ្ទង់ច្រមុះខ្លួនឯងមិននិងសួរថាគេជាអ្នកណា!!!
៣១.ឃើញសត្វចិញ្ចឹមរបស់អ្នកជិតស្និតណែបនិតប្រលែងសុំកុំគិតថាវាមានស្នេហ៍ស្មោះនិងអ្នកសោះឡើយ គឺវាកំពុងតែសាកល្បងកំលាំងចិត្តនិងដើម្បីនឹងបំពានចំពោះអ្នករាល់ពេលដែលវាបញ្ចប់ការអត់ទ្រាំ!!!
៣២.សត្វសំលាញ់របស់អ្នកក៏ជាសត្រូវរបស់អ្នកដែរព្រោះវាកំពុងសំលឹងឃើញចំនុចពិសេសអ្វីមួយពីអ្នកហើយ!!!
៣៣.ពេលវេលាឯការជាការធុញធាប់កប់បង្ខាំងជាមួយសេចក្តីស្លាប់!!!
៣៤.ឯការពេលនេះឪចិត្តខ្ញុំអើយសែនវេទនា កំលាំងចិត្តកាយរលាយសូនឈឹង!!!
៣៥.កំណាព្យស្នេហ៍ពិតគឺត្រូវមានភាពជូរជត់និងភាពផ្អែមល្ហែម!!!
៣៦.ដង្ហើមអើយអ្នកដកហើយដកប្តូរជាថ្មី ថ្មីដូចស្រីចាកចោលបង!!!
៣៧.ផ្កាកុលាបជាផ្កាស្នេហ៍ហើយក៏មានច្រើនពណ៌ដូចជាស្នេហាដែលមានច្រើនច្រើនស្ទើរគ្មានកន្លែងផ្ទុកបានឡើយគឺចិត្តស្នេហ៍នេះហើយ!!!
៣៨.ក្រាហ្វិចជីវិតគឺដូចជាក្រាហ្វិចបេះដូងមានឡើងមានចុះតាមពេលវេលា!!!
៣៩.គ្មានអី្វដែលអាចធំជាងចិត្តឡើយក៏ប៉ុន្តែកុំភ្លេចគិតពីសំបកចិត្តអោយសោះ!!!
៤០.ភ្លៀងភ្លាក់នឹក
ស្នេហ៍ព្រិលធ្លាក់ឈឺចាប់ ខ្យល់បកនាំដោយក្តីស្រណោះសង្វែកសម្រែករកស្នេហ៍ពេលព្រះអាទិត្យរៈនេះជាជីវិតបាត់បង់ឈាមចិត្តព្រោះខ្វះស្នេហ៍!!!
៤១.បងខុសអូនត្រូវ ត្រូវដូចវាសនានិស្ស័យដល់ពេលចប់ ចប់ដោយមិនដឹងកើតជាថ្មី ថ្មីសំរាប់អនាគតអូននិងបង បងខុសព្រោះត្រូវ!!
៤២.ភ្នែកអើយអ្នកជាគូ គូជានិច្ចសំរាប់អ្នកយល់ថាសមគ្នាណា ត្រូវគ្នាណាស់សំរាប់ភាពជិតស្និតក្បែរតែគ្មានពេលនឹងសំលឹងថ្នាក់ថ្នមថែរគ្នាឡើយ!!!
៤៣.ឪផ្គាជ័រអ្នកស្រស់ដោយមិនបាច់ស្រោចទឹក តែអ្នកគ្មានពូជតទៀតដែរ!!!
៤៤.ហ្វូងម្រឹករស់នៅសុះសាយជាមួយពួកសីហសាហាវក្នុងទីដ៏មនោរម្យ!!!
ទីក្រុងយ៉ារ៉ូស្លាវ…សហព័ន្ធរុសី្ស…២០០៧
ហ៊ាង កុល្លិយុគ្គ
No comments:
Post a Comment